(ភ្នំពេញ)៖ ក្រុមហ៊ុន iOne គឺជាក្រុមហ៊ុនបំរើសេវាកម្មក្នុងការនាំចូល និងចែកចាយផលិតផលម៉ាកល្បីៗដ៏ធំមួយនៅ ក្នុងប្រទេសកម្ពុជា បានបើកដំណើរការអាជីវកម្មរបស់ខ្លួនអស់រយៈពេល១៥ឆ្នាំកន្លងមកហើយ។

ដោយមើលឃើញតម្រូវការទីផ្សារបច្ចុប្បន្ន មានការរីកចំរើនឥតឈប់ឈរក្រុមហ៊ុនក៏បាននាំចូលផលិតផលម៉ាក Philips, Philips Avent, Simba, Tefal និង Supor ដែលមានគុណភាពខ្ពស់ និង ទទួលស្គាល់ ពីសំណាក់អ្នកប្រើប្រាស់ និងដៃគូរចែកចាយទាំងអស់ មិនថាទាំងនៅទីក្រុង និងតាមបណ្ដាលខេត្តនាៗ ទាំងអស់ ដោយបានការគាំទ្រ និងមានជំនឿជឿជាក់យ៉ាងខ្លាំង ពីសំណាក់អ្នកប្រើប្រាស់ និងដៃគូចែកចាយទើបធ្វើឲ្យទីផ្សារផ្គត់ផ្គង់ គ្រឿងបរិក្ខាផ្ទះបាយ និងផលិតផលសំរាប់ទារករបស់ក្រុមហ៊ុនកើនឡើងជាលំដាប់។

នៅក្នុងរយៈពេល១៥ឆ្នាំមកនេះ ក្រុមហ៊ុន iOne បានចូលរួមបង្ហាញផលិតផលរបស់ខ្លួន នៅតាម Event តាមហាង និងធ្វើការតាំងពិព័រណ៍នៅតាមកន្លែងផ្សេងៗ ទៀតជាច្រើន។ មកទល់ពេលនេះក្រុមហ៊ុនមានដៃគូ ចែកចាយជាច្រើននៅតាមផ្សារទំនើប ហាងបេប៊ីសប និងហាងផ្សេងៗ ដែលមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលងាយស្រួលស្វែងរក។

ដើម្បីអបអរខួប១៥ឆ្នាំ របស់ក្រុមហ៊ុន បានរៀបចំ Promotion ដែលមិនធ្លាប់មានពីមុនមកនៅតាម
ផ្សារទំនើប ហាងបេប៊ីសប និងហាងផ្សេងៗទៀតទូទាំងរាធានី និងតាមបណ្ដាលខេត្ត ដោយមានការបញ្ចុះតម្លៃ ការចាប់រង្វាន់ និងមានការថែមជាកាដូផងដែរ។

ក្រុមហ៊ុន នឹងខិតខំប្រឹងប្រែង ស្វែងរកអ្វីថ្មីៗ ដែលមានគុណភាព ដើម្បីបំពេញតំរូវការរបស់អតិថិជនធ្វើឲ្យ អតិថិជនទាំងអស់កាន់តែមានទំនុកចិត្តក៏ដូចជាភាពជឿជាក់ កាន់តែខ្លាំង និងផ្ដល់ភាពងាយស្រួលថែមទៀត៕