(ឥណ្ឌូនេស៊ី)៖ រដ្ឋាភិបាលនៃប្រទេសឥណ្ឌូនេស៊ី បានប្រកាសឲ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាធំៗមួយចំនួន ដែលកំពុងបម្រើសេវាកម្មនៅក្នុងប្រទេស ត្រូវបង់ពន្ធចំនួន ១០ភាគរយ ដោយក្នុងនោះមាន Twitter និង Zoom រួមនឹងក្រុមហ៊ុនមួយចំនួនទៀត។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters បានឲ្យដឹងថា រដ្ឋាភិបាលឥណ្ឌូនេស៊ីបានចេញច្បាប់ថ្មី្មសម្រាប់ក្រុមហ៊ុនបរទេសដែលផ្ដល់សេវាកម្ម និងផលិតផលនៅក្នុងប្រទេសតាមរយៈអនឡាញ ហើយទទួលបានប្រាក់ចំណូលពីការលក់ ៦០០លានរូពី (ប្រហែលជាង ៤០០០០ដុល្លារអាមេរិក) នឹងត្រូវបង់ពន្ធ ១០ភាគរយ។

ច្បាប់នេះបានធ្វើឲ្យក្រុមហ៊ុនបច្ចេកវិទ្យាធំៗជាច្រើនដូចជា Microsoft, Zoom, Skype, McAfee, Twitter, Google និង Facebook រួមទាំងក្រុមហ៊ុនមួយចំនួនទៀត ត្រូវបង់ពន្ធ៕