(ភ្នំពេញ)៖ អតិថិជនដែលបើកគណនីបញ្ញើមានកាលកំណត់នៅធនាគារ ជីប ម៉ុង ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ នឹងទទួលបានអត្រាការប្រាក់ និងឱកាសឈ្នះរង្វាន់ធំយ៉ាងច្រើនសន្ធឹកសន្ធាប់ដូចជាកុំព្យួទ័រយូរដៃ Mcbook Air ទូរសព្ទដៃ iPhone 11 នាឡិកា iWatch និងកាស Airpod Pro។

អតិថិជន ដែលបើកគណនីបញ្ញើមានកាលកំណត់រយៈពេល១២ខែ និងបានតម្កល់ប្រាក់ចាប់ពី ៥០០០ដុល្លារ ឬ២០លានរៀល នៅតាមសាខាធនាគារ ជីប ម៉ុង ឬតាមរយៈកម្មវិធីទូរសព្ទដៃ Chip Mong Bank App នឹងទទួលបានបណ្ណផ្សងសំណាងអេឡិចត្រូនិចមួយ ដើម្បីផ្សងសំណាងយករង្វាន់ធំទាំងនេះ។

ការផ្តល់ជូនពីធនាគារ ជីប ម៉ុង នេះចាប់ពីថ្ងៃទី១០ កញ្ញា ២០២០ ដល់ថ្ងៃទី១០ តុលា ២០២០។ អតិថិជនដែលឈ្នះរង្វាន់នឹងប្រកាសក្នុងខែតុលា ឆ្នាំ២០២០។ អតិថិនដែលបើកគណនីបញ្ញើមានកាលកំណត់ក្នុងឱកាសនេះ ក៏ទទួលបានអាវយឺតកីឡាមួយដ៏ស្រស់ស្អាតភ្លាមៗផងដែរ។

សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចទាក់ទងទៅកាន់សេវាបម្រើអតិថិជន៖ ០៨១/០៦៦ ៨១១ ៩១១ ឬអញ្ជើញទៅសាកសួរនៅគ្រប់សាខារបស់ធនាគារ ជីប ម៉ុង៕