(ភ្នំពេញ)៖ ការប្រកួតវគ្គសន្សំពិន្ទុពានរង្វាន់លីគកំពូលកម្ពុជា ឆ្នាំ២០២០ នឹងឈានដល់សប្តាហ៍ទី១៥ ជើងទី២ នៅថ្ងៃទី១២-១៣ ខែកញ្ញា ដោយមាន ១២ក្រុមចូលរួមដដែល។

សម្រាប់ការប្រកួតនៅថ្ងៃសៅរ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២០ រួមមាន៖
១៖ សូលទីឡូអង្គរ Vs យុវជនបាទី U18
២៖ ណហ្គាវើល Vs បឹងកេត
៣៖ វិសាខា Vs ភ្នំពេញក្រោន។

រីឯការប្រកួតនៅថ្ងៃអាទិត្យ ទី១៣ ខែកញ្ញា ឆ្នាំ២០២០ រួមមាន៖
១៖ គិរីវង់សុខសែនជ័យ Vs អង្គរថាយហ្គឺរ
២៖ អាស៊ីអឺរ៉ុប យូណាយធីត Vs នគរបាលជាតិ
៣៖ កងយោធពលខេមរភូមិន្ទ Vs ព្រះខ័នរាជស្វាយរៀង។

គួរបញ្ជាក់ផងថា ការប្រកួតក្នុងសប្តាហ៍ទី១៥ ជើងទី២ នេះ មានគូពិសេសៗនឹងត្រូវប៉ះគ្នារវាង ក្រុមម្ចាស់ផ្ទះវិសាខា ដែលឈរនៅចំណាត់ថ្នាក់លេខ៥ និងមាន ២៣ពិន្ទុត្រូវបើកទ្វារផ្ទះស្វាគមន៍ក្រុមភ្ញៀវ ភ្នំពេញក្រោន ដែលឈរនៅចំណាត់ថ្នាក់លេខ៣ និងមាន ២៥ពិន្ទុ នៅក្នុងទឹកដីកីឡដ្ឋានព្រីនស៍ នាថ្ងៃសៅរ៍ ទី១២ ខែកញ្ញា វេលាម៉ោង ១៨៖០០នាទីល្ងាច៕