(ភ្នំពេញ)៖ ចូលរួមអបអរសាទរដល់ អ្នកស្រី សំ ពឿយ រស់នៅខេត្តបាត់ដំបង បានក្លាយជាអតិថិជនមានសំណាងឈ្នះម៉ូតូហុងដាឌ្រីមស៊េរី២០២០ ប្រចាំខែកក្កដា ក្រោយពីបានទូទាត់ប្រាក់កម្ចី របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត តាមរយៈវីង។

អ្នកស្រីពឿយ បានបង្ហើបឲ្យដឹងថា អ្នកស្រីគ្រាន់តែធ្វើការទូទាត់ប្រាក់កម្ចីរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត តាមរយៈភ្នាក់ងារវីង ជាប្រចាំខែដូចសព្វមួយដង ហើយក្នុងអំឡុងខែកក្កដាកន្លងទៅនេះ ស្រាប់តែក្រុមការងាររបស់ អម្រឹត បានប្រាប់គាត់ពីដំណឹងល្អមួយនេះ។

«ពេលគេតេមកខ្ញុំដំបូង ខ្ញុំអត់ជឿទេ។ តែដល់ពេលស្តាប់ការបកស្រាយូរបន្តិចទើបជឿថា ខ្ញុំពិតជាបានឈ្នះរង្វាន់ម៉ូតូមែន។ ពីមុនពិបាក ពេលបង់ប្រាក់កម្ចីម្តងៗ ខ្ញុំត្រូវធ្វើដំណើរឆ្ងាយហើយពេលខ្លះត្រូវតម្រង់ជួរ។ ឥឡូវលែងពិបាកហើយ ខ្ញុំគ្រាន់តែចំងាយពេលត្រឹមតែ៥នាទី។ ទៅដល់ភ្លាមបង់បានភ្លាម។ និយាយទៅវាងាយស្រួល មានសុវត្ថិភាព»។ នេះបើតាមឲ្យដឹងពី អ្នកស្រី ពឿយ។

ដើម្បីក្លាយជាអតិថិជនមានសំណាង លោកអ្នកគ្រាន់តែធ្វើការទូទាត់ប្រាក់កម្ចីរបស់ អម្រឹត តាមរយៈភ្នាក់ងារវីងណាមួយ ដែលកំពុងធ្វើប្រតិបត្តិការច្រើន ជាង៨០០០កន្លែង នៅទូទាំងប្រទេស ឬកម្មវិធីស្មាតហ្វូនវីង (Wing Money App) នោះ លោកអ្នកនឹងមានឱកាសឈ្នះទឹកប្រាក់១លានរៀល ចំនួន២រង្វាន់ ជារៀងរាល់សប្តាហ៍ និងរង្វាន់ធំម៉ូតូ១គ្រឿងជារៀងរាល់ខែ។ ប្រូម៉ូសិននេះ នឹងបន្តរហូតដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០៕

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងលេខទូរស័ព្ទ៖ ០២៣ ៩៩៩ ៩៨៩/ ០១២ ៩៩៩ ៤៨៩ ធនាគារឯកទេស វីង ០២៣ ៩៩៩ ០៣៣/ ០៩៣ ៩៩៩ ១១១ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត៕