(ភ្នំពេញ)៖ នរណាៗក៏ចង់បានលំនៅដ្ឋាន ស្ថិតក្នុងតំបន់សក្ដានុពលដែរ ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការរស់នៅ។ ដើម្បីបំពេញតាមតម្រូវការរបស់អតិថិជន បុរី វីលៀម បានដំណើរការលក់គម្រោងថ្មីរបស់ខ្លួន នាពេលថ្មីៗនេះ ដែលស្ថិតនៅលើតំបន់សក្ដានុពល និងសន្ទុះការអភិវឌ្ឍន៍យ៉ាងលឿនរហ័ស។

ជាប់ផ្លូវរដ្ឋ៣០ម៉ែត្រធំទូលាយ គម្រោងថ្មីបុរី វីលៀម ស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ។ ហួសវត្តភ្នៀតសិម្ពលី ចំងាយ៨០០ម៉ែត្រ នៅក្បែរគម្រោងផ្សារដើមគរថ្មី, បឹងទំនប់កប់ស្រូវ, ផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុ, កន្លែងវាយកូនហ្គោលដ៏ធំ គឺ Royal Cambodia Phnom Penh Golf Club។ គម្រោងនេះ ក៏ស្ថិតនៅក្បែរសាលារៀន មន្ទីរពេទ្យ និងមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់រួចជាស្រេច សម្រួលការធ្វើការដំណើរបានឆាប់រហ័សទៀតផង។

ជាពិសេស បុរី វីលៀម ប្រើប្រាស់រចនាបទថ្មីទាន់សម័យបែបអាមេរិក (USA Standard) ដែលមានតែមួយគត់នៅក្នុងប្រទេសកម្ពុជា។ ក្នុងទីតាំងគម្រោង ក៏មានរៀបចំជាសួនច្បារលំហែរដ៏ធំ មានកន្លែងហាត់ប្រាណ អាងហែលទឹក កន្លែងវាយ Tennis ព្រមទាំងហាងអាជីវកម្មផងដែរ។

មិនត្រឹមតែជាផ្ទះ ដែលមានគ្រប់តម្រូវការក្នុងការរស់នៅ បុរី វីលៀម ក៏មានផ្តល់ជូននូវការបញ្ចុះតម្លៃ ៧% ភ្លាមៗ សម្រាប់៣០ផ្ទះដំបូង លើសពីនេះអតិថិជន ដែលកក់ក្នុងពេលបុកគ្រឹះ នឹងទទួលបានការចាប់ឆ្នោតផ្សងសំណាងផងដែរ ដែលរង្វាន់មានដូចជា៖ សាឡុងមួយឈុត ទូរទស្សន៍ ទូទឹកក ម៉ាស៊ីនបោកសំលៀកបំពាក់ និងម៉ាស៊ីនឆុងកាហ្វេដ៏ស្រស់ស្អាត ថែមទៀតផង។ មិនត្រឹមតែប៉ុណ្ណោះអតិថិជន នឹងមានឱកាសចូលរួមចាប់ឆ្នោតធំ នៅថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ថែមទៀតផង។

ដោយសារតំបន់មានសក្ដានុពល បុរីវីលៀម បានសម្រេចសាងសង់៤ប្រភេទវីឡាដូចខាងក្រោម៖

១៖ ប្រភេទ Oasis Villa ជាប្រភេទវីឡារចនាឡើងសម្រាប់ការរស់នៅសម័យថ្មី, មានទំហំដីធំទូលាយ ២០ម៉ែត្រ គុណ ២០ម៉ែត្រ កំពស់បីជាន់, មានបន្ទប់គេង៤, បន្ទប់ទឹក៤ និងបន្ទប់ទទួលភ្ញៀវ២, វេរ៉ង់ដាធំទូលាយ សងខាងផ្ទះសល់ដីធំទូលាយអាចបន្ថែមសួរច្បារ ឬចំណតរថយន្តក៏បាន។ បង់ប្រចាំខែត្រឹមតែ $1,440/ខែ។

២៖ ប្រភេទ Legacy Villa ជាប្រភេទវីឡារចនាឡើងសម្រាប់គួ្រសារធំល្មម, សំណងរឹងមាំ រចនាបថបែបថ្មី (USA Standard) មានលំអរដោយថ្មធម្មជាតិនៅខាងក្នុង និងខាងក្រៅ។ វាមានមានផ្ទៃដីធំទូលាយ (15 x 20m) មានកំពស់ពីជាន់ មានបន្ទប់គេង៤, បន្ទប់ទឹក៥ និងបន្ទប់ទទួលភ្ញៀវ១។ បង់ប្រចាំខែ ត្រឹមតែ $876/ខែ។

៣៖ ប្រភេទ Regency Villa ជាប្រភេទវីឡា ដែលមានទំហំ (8x10.5m) មានកំពស់ពីរជាន់ មាន៣បន្ទប់គេង, ៣បន្ទប់ទឹក បន្ទប់ទទួលភ្ញៀវ១។ វាមានវេរង់ដាខាងលើសម្រាប់លំហែរកាយ និងមានសួនច្បារធំនៅខាងមុខផ្ទះ ហើយបង់ប្រចាំខែ ត្រឹមតែ $563/ខែ។

៤៖ ប្រភេទJasmine A ជាប្រភេទវីឡា ដែលមានទំហំ (7 x10m) មាន២បន្ទប់គេង, ២បន្ទប់ទឹក និងបន្ទប់ទទួលភ្ញៀវ១ ព្រមទាំងចំណតរថយន្ត១ ហើយមានសួនច្បារធំនៅខាងមុខផ្ទះផងដែរ។ បង់ប្រចាំខែ ត្រឹមតែ $371/ខែ។

ដោយឡែកប្រភេទ Jasmine B ជាប្រភេទវីឡាមានទំហំ (10 x7m) មាន២បន្ទប់គេង, ២បន្ទប់ទឹក បន្ទប់ទទួលភ្ញៀវ១ និងចំណតរថយន្ត១ ដោយមានសួនច្បារធំនៅខាងមុខផ្ទះ។ បង់ប្រចាំខែ ត្រឹមតែ $371/ខែ។

* ទីតាំងការិយាល័យលក់ (មានផ្ទះគំរូពិត) ៖ ផ្លូវរដ្ឋ 30ម៉ែត្រ ភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ
* លេខទូរសព្ទ ៖ 085 20 09 09 / 069 32 82 02
* ហ្វេសប៊ុក ៖ Borey Williams
* វិបសាយ ៖ www.boreywilliams.com