(បាសេឡូា)៖ Top scorer ប្រចាំក្រុម Barcelona កីឡាករ Lionel Messi បានវិលត្រឡប់មកហ្វឹកហាត់វិញហើយនៅដេីមសប្តាហ៍នេះ បន្ទាប់ពីការប៉ុនប៉ងរបស់គាត់ជាលេីកទី៣ បរាជ័យក្នុងការបង្ខំចិត្តចាកចេញពីក្លិបនៅតំបន់ Catalan មួយនេះ។

Messi ដែលមានអាយុ ៣៣ឆ្នាំបានដាក់សំណើរផ្ទេរចេញពីក្លិបអ្នកមានបុណ្យ FC Barcelona កាលពីថ្ងៃទី២៥ ខែសីហា ប៉ុន្តែបាននិយាយកាលពីថ្ងៃសុក្រសប្តាហ៍មុនថាគាត់នឹងបន្តលេងនៅទឹកដី Camp Nou ទៀត ពីព្រោះវាមិនអាចទៅរួចទេសម្រាប់ក្រុមណាមួយក្នុងការទិញខ្សែប្រយុទ្ធអាហ្សង់ទីននេះចេញពី Barcelona។

នេះជាលើកទី១ ហើយដែល Lionel Messi បានហ្វឹកហាត់នៅក្លិបចាប់តាំងពីការមកដល់របស់អ្នកចាត់ការថ្មី លោក Ronald Koeman សញ្ជាតិហូឡង់។

Barcelona ចាប់ផ្តើមយុទ្ធនាការ LaLiga រដូវកាលថ្មីឆ្នាំ២០២០-២០២១ របស់ពួកគេទល់នឹង Villarreal នៅថ្ងៃទី២៧ ខែកញ្ញា៕