(លីវេីភូល)៖ ក្លិបបាល់ទាត់ស្ករគ្រាប់ Everton បានចុះហត្ថលេខាលើខ្សែបម្រើប្រយុទ្ធកូឡុំប៊ី James Rodriguez ពី Real Madrid ក្នុងកិច្ចព្រមព្រៀងតម្លៃខ្លួន ២០លានផោន។ នេះបេីយោងតាមការចេញផ្សាយនៅថ្ងៃអង្គារ ទី០៨ ខែកញ្ញា ឆ្នាំ២០២០ នេះ។

កីឡាករវ័យ ២៩ឆ្នាំរូបនេះបានចូលរួមជាមួយក្រុម Toffees ក្នុងកិច្ចសន្យារយៈពេល ២ ឆ្នាំជាមួយនឹងជម្រើសបន្ថែមមួយរដូវកាលទៀតផងដែរ។

Name Rodriguez បានចូលរួមជាមួយក្លិបអេស្ប៉ាញ Real Madrid ពី Monaco ក្នុងឆ្នាំ២០១៤ បន្ទាប់ពីឈ្នះស្បែកជើងមាសក្នុងព្រឹត្តិការណ៍ World Cup នៅប្រេស៊ីលនារដូវក្តៅនោះ ដោយឈ្នះពាន LaLiga និង UEFA Champions League បាន ៗងដូចគ្នាជាមួយ Real។

James បាននិយាយក្រោយពីហត្ថលេខា ២ឆ្នាំនៅ Goodison Park ថា ខ្ញុំពិតជារីករាយណាស់ដែលបាននៅក្លិបដ៏អស្ចារ្យនេះដែលជាក្លិបមួយមានប្រវត្ដិសាស្ដ្រច្រើនហើយនៅទីនេះជាមួយអ្នកចាត់ការម្នាក់ដែលស្គាល់ខ្ញុំច្បាស់តាំងពីនៅធ្វេីឲ្យ Real Madrid ជាមួយគ្នា៕