(បាសែល)៖ ការរង់ចាំរបស់ក្រុមបាល់ទាត់ជម្រេីសជាតិអាល្លឺម៉ង់ក្នុងការទទួលបានជ័យជម្នះក្នុងព្រឹត្តិការណ៍ Nations League ជាលើកដំបូងរបស់ពួកគេត្រូវបានរលាយបាត់ បន្ទាប់ពីលេងស្មេីលទ្ធផល ១-១ ទល់នឹងម្ចាស់ផ្ទះស្វីសនៅទីក្រុងបាសែល នារាត្រីថ្ងៃអាទិត្យ ទី០៦ ខែកញ្ញា ឆ្នាំ២០២០។

កីឡាករខ្សែបម្រើ Ilkay Gundogan របស់ក្រុម Manchester City បានផ្តល់ឲ្យក្រុមភ្ញៀវនូវការចាប់ផ្តើមដ៏ល្អឥតខ្ចោះនៅកីឡដ្ឋាន St Jakob-Park ដោយបាញ់ពីចម្ងាយចូលទីយ៉ាងស្អាតនៅ ១៤នាទីដំបូង ប៉ុន្តែក្រុមម្ចាស់ផ្ទះបានតាមស្មើ ១-១ វិញនៅនាទី៥៨ ដោយកីឡាករ Silvan Wilmer។

វាជាលេីកដំបូងផងដែររបស់ស្វីសដែលបង្អាក់អាល្លឺម៉ង់នូវលទ្ធផលស្មើ ២ប្រកួតជាប់គ្នាពីក្នុង League A ពូលទី៤។

អាល្លឺម៉ង់ដែលជាអ្នកឈ្នះពាន World Cup 2014 ក៏បានខកខានមិនឈ្នះការប្រកួតណាមួយក្នុងចំណោមការប្រកួតទាំង៤ របស់ពួកគេនៅក្នុងព្រឹត្តិការណ៍លីគអឺរ៉ុប Nations League កាលពី ២ឆ្នាំមុនផងដែរ៕