(ភ្នំពេញ)៖ លោក ណុប ដារ៉ា អគ្គហេរញ្ញឹក នៃសហព័ន្ធកីឡាប៊ូល​និងប៉េតង់កម្ពុជា នៅថ្ងៃទី០៦ ខែកញ្ញានេះ បានបើកកិច្ចប្រជុំលើផែនការកៀគរថវិកាឆ្នាំ២០២០-២០២១ សម្រាប់គាំទ្រដល់អភិវឌ្ឍន៍វិស័យកីឡាដ៏មានសក្ដានុពលរបស់កម្ពុជានេះឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ។

កិច្ចប្រជុំនេះបានជជែកពីការស្វែងរកថវិកា សម្រាប់ចំណាយលើការអភិវឌ្ឍន៍ទាំងធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធ ទោះបីសហព័ន្ធមានកីឡាករ-កីឡាការិនីខ្លាំងៗ ធ្លាប់ឈ្នះជើងឯកពិភពលោក និងមានទីលានស្ដង់ដារអន្ដរជាតិ អាចរៀបចំការប្រកួតធំៗ រួមទាំងការប្រកួតកម្រិតពិភពលោកហើយក៏ដោយ។

ទន្ទឹមជាមួយគ្នាលោក ណុប ដារ៉ា ក៏បានដឹកនាំមន្ដ្រីបច្ចេកទេសរបស់សហព័ន្ធ ចុះពិនិត្យផលប៉ះពាល់ទីលានក្នុងរដូវភ្លៀវ ដើម្បីរកដំណោះស្រាយ និងជួសជុលឲ្យបានល្អប្រសើរ ក្នុងន័យធានាបាននូវស្ដងដារ សម្រាប់កីឡាករ-កីឡាការិនីធ្វើការហ្វឹកហាត់ផងដែរ៕