(កាតាឡាំង)៖ កីឡាករខ្សែប្រយុទ្ធឆ្នើម Lionel Messi បានបន្តកិច្ចសន្យា១រដូវកាលទៀតជាមួយក្លិបអេស្ប៉ាញ FC Barcelona ដែលស្ថិតក្នុងលីគ LaLiga ដែលអាចធ្វើឲ្យរូបគេអាចបំបែកកំណត់ត្រាប្រវត្តិសាស្ត្ររបស់ក្លិប បន្ទាប់ពីអតីតខ្សែបម្រើ Xavi លេងបាន ៧៦៧ប្រកួតគ្រប់កម្មវិធីប្រកួតរបស់ក្លិបដែលបានឈរនៅលេខរៀងទី១។

បើតាមប្រភពពីសារព័ត៌មាន BBC បានចេញផ្សាយនាថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២០នេះឲ្យដឹងថា ខ្សែប្រយុទ្ធវ័យ ៣៣ឆ្នាំ Messi បានចុះកិច្ចសន្យាលេងឲ្យ Barcelona ត្រឹមរយៈពេល ១ឆ្នាំទៀតពោលគឺរដូវកាល ២០២០-២០២១ ខណៈកន្លងមករូបគេចង់ចាកចញដោយគ្មានតម្លៃផ្ទេរទៅកាន់ក្លិបផ្សេង គ្រាដែលក្លិបខាងលើក៏បានពិភាក្សាលើតម្លៃ ៧០០អឺរ៉ូស្មើប្រមាណ ៨២៨លានដុល្លារផងដែរប្រសិនមានការផ្ទេរនោះ។

Messi បច្ចុប្បន្នកំពុងឈរលេងរៀងទី២ ដែលលេងបាន ៧៣៦ប្រកួតជាមួយក្លិប FC Barcelona ចាប់តាំងពីបានធ្វើដំណើរមកកាន់ក្រុមអ្នកមានបុណ្យកាលឆ្នាំ២០០៣ ជាឈុតយុវជនថ្នាល ហើយបានឡើងមកកាន់ឈុតធំកាលពីឆ្នាំ២០០៤ ដោយបានប្រឡូកអាជីពបាល់ទាត់ក្នុងលីគអេស្ប៉ាញ LaLiga បានចំនួន ៤៨៥ប្រកួត និងរកបាន៤៤៤គ្រាប់ ជាមួយនឹង ៧៣១ប្រកួតគ្រប់កម្មវិធីសរុបរកបាន ៦៣៤គ្រប់។

កីឡាករដែលកំពុងឈរលេខរៀងទី១ អតីតខ្សែបម្រើ Xavi លេងបានចំនួន ៧៦៧ប្រកួត ក្នុងនោះលេងក្នុងលីគ LaLiga បានចំនួន ៥០៥ប្រកួត និងរកបានតែ ៨៥គ្រាប់ប៉ុណ្ណោះ៕