(អេស្ប៉ាញ)៖ យោងតាមសារព័ត៌មាន Skysports ចេញផ្សាយនាយប់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា កីឡាករបាល់ទាត់ ល្បីល្បាញលំដាប់ថ្នាក់ពិភពលោក Lionel Messi នឹងនៅតែលេងឲ្យក្លិប Barcelona របស់អេស្ប៉ាញដដែល សម្រាប់រដូវកាលប្រកួតក្រោយ បើទោះបីជាមានការផ្លាស់ប្តូរតួនាទី នៅក្នុងការលេងក៏ដោយ។

កីឡាករ Lionel Messi វ័យ៣៣ឆ្នាំរូបនេះ បានលើកឡើងថា លោកនឹងនៅតែលេងឲ្យក្លិប Barcelona សម្រាប់រដូវកាលក្រោយ បន្ទាប់ពីមានព័ត៌មានជាច្រើន បានចេញផ្សាយព័ត៌មានដ៏គួរឲ្យភ្ញាក់ផ្អើលជាបន្តបន្ទាប់ ស្តីពីអនាគតរបស់កីឡាកររូបនេះ នៅក្នុងវិស័យកីឡាបាល់ទាត់៕