(អាមេរិក)៖ បណ្ដាញទំនាក់ទំនងសង្គមយក្សអាមេរិក Facebook បានប្រកាសដាក់ឲ្យប្រើប្រាស់មុខងារថ្មីមួយទៀតគឺផ្ទេររូបភាព និងវីដេអូពី Facebook ទៅកាន់ Dropbox។

យោងតាមការចេញផ្សាយសារព័ត៌មាន The Verge នៅថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ២០២០ បានឲ្យដឹងថា ដើម្បីឲ្យកាន់តែងាយស្រួលដល់អ្នកប្រើប្រាស់នោះ Facebook បានដាក់ចេញមុខងារថ្មី ដោយអនុញ្ញាតឱ្យអ្នកប្រើអាចផ្ទេររូបភាព និងវីដេអូទៅកាន់ Dropbox ដើម្បីរក្សាទុក និងប្រើប្រាស់។

កាលពីដើមឆ្នាំនេះ Facebook បានណែនាំឲ្យអ្នកប្រើប្រាស់ផ្ទេររូបភាព និងវីដេអូទៅកាន់ Google Photo ហើយបច្ចុប្បន្ននេះ ការផ្ទេររូបភាព និងវីដេអូទៅកាន់ Dropbox ក៏មានលក្ខណៈដូចគ្នាផងដែរ ប៉ុន្តែអ្វីដែលសំខាន់គឺរាល់ការផ្ទេររូបភាព និងវីដេអូគឺតម្រូវឲ្យវាយបញ្ចូលលេខសម្ងាត់ទើបអាចផ្ទេរបាន៕