(ភ្នំពេញ)៖ បន្ទាប់ពីបានចូលរួមសម្តែងក្នុងស្ពតថ្មីរបស់ បុរីរិទ្ធ ដែលដឹកនាំសម្តែងដោយលោក ណូលី អ្នកដឹកនាំនឹងជាអ្នកនិពន្ធវ័យក្មេង ដែលបានបង្កើតស្នាដៃជាច្រើនសម្រាប់យុវវ័យសម័យថ្មី អ្នកនាង សុខ សុម៉ាវត្តី ព្រមទាំងគូរស្នេហ៍បានបង្ហាញពីអារម្មណ៍ភ្ញាក់ផ្អើលយ៉ាងខ្លាំង ពីគុណភាព ប្រណីតភាព រួមទាំងការរចនាម៉ូតបែបទាន់សម័យឥតខ្ចោះ ទាំងបរិក្ខាបំពាក់នៅក្នុងផ្ទះរួមទាំងសំណង់បែបស្តង់ដារយ៉ាងរឹងមាំ ដែលធ្វើឲ្យអតិថិជនមានទំនុកចិត្តខ្ពស់ ព្រមទាំងធ្វើឲ្យការរស់នៅប្រកបដោយផាសុខភាពនឹងសុខដុម ទាំងផ្លូវកាយ និងផ្លូវអារម្មណ៍។

អ្នកនាងបានបន្ថែមថាទៀតថា អ្វីដែលគួរឲ្យអស្ចារ្យនោះ គឺអ្នកនាងនឹងគូរស្នេហ៍ មិនត្រឹមតែជាតួអង្គសំដែងក្នុងស្ពតមួយនេះតែប៉ុណ្ណោះនោះទេ គឺអ្នកនាងនឹងគូរស្នេហ៍ ជាអតិថិជនរបស់បុរីរិទ្ធិតែម្តង ដោយអ្នកនាងបានរស់នៅក្នុងគម្រោងបុរីរិទ្ធិទី១ ហើយអ្នកនាងរួមទាំងគូរស្នេហ៍ បានបង្ហើបថា ពួកគាត់មានគម្រោងទិញមួយទៀតដែរ។

សូមបញ្ជាក់ថា គម្រោងបុរីរិទ្ធិថ្មីនេះ មិនត្រឹមតែម៉ូតផ្ទះល្អប្រណីត និងគ្រឿងបរិក្ខាក្នុងផ្ទះ ប្រកបដោយគុណភាពខ្ពស់ប៉ុណ្ណោះទេ
ជាពិសេសមានបំពាក់ប្រព័ន្ធការពារសត្វកណ្តៀរទៀតផង ដែលមិនធ្វើឲ្យរំខានដល់ការរស់នៅដល់លោកអ្នក។

សូមអញ្ជើញមកទស្សនាផ្ទះគំរូពិត និងការបើកប្លុកថ្មី ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវលេខ៥៩៨ (ផ្លូវឯ.ជាសុផារ៉ា) បត់ចូលប្រហែល ៥០ម៉ែត្រប៉ុណ្ណោះ។ ទំនាក់ទំនងលេខ 012 333 955 016 333 955 071 333 99 55 ៕