(អាមេរិក)៖ នាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន HTC លោក Yves Maitre បានលាលែងពីតំណែង បន្ទាប់ពីឡើងកាន់បានជិតមួយឆ្នាំ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Phone Arena នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ ២០២០។

ក្រុមហ៊ុន HTC បានប្រកាសឲ្យដឹងថា លោក Maitre បានលាឈប់ដោយសារហេតុផលផ្ទាល់ខ្លួន ព្រោះលោកចង់ចំណាយពេលវេលានៅជាមួយគ្រួសារ ក្នុងអំឡុងកូវីដ-១៩ ជាពិសេសគឺជិតដល់វិស្សមកាលចុងឆ្នាំ។

នៅពេលនេះ លោកស្រី Cher Wang ដែលជាសហស្ថាបនិក ត្រូវឡើងកាន់តំណែងជានាយកប្រតិបត្តិបណ្ដោះអាសន្នសិន រង់ចាំរកបានអ្នកថ្មីជំនួស។ លោកស្រី Cher Wang គឺធ្លាប់កាន់តំណែងជានាយកប្រតិបត្តិ HTC ពីឆ្នាំ ២០១៥ ដល់ ២០១៩ ៕