(ហុងកុង)៖ ក្រុមហ៊ុនផលិតហ្គេម និងបណ្ដាញសង្គមដ៏ធំរបស់ចិន Tencent Holdings Ltd បានចេញសេចក្ដីថ្លែងការមួយថា ខ្លួនជាក្រុមហ៊ុនឯករាជ មួយ ហើយក៏បានគោលការណ៍ច្បាស់លាស់ក្នុងការការពារទិន្នន័យរបស់អតិថិជនជាការសម្ងាត់ ពោលគឺមិនដូចការចោទប្រកាន់របស់រដ្ឋាភិបាលឥណ្ឌា ឡើយ។

បើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters បានឱ្យដឹងថា ក្រុមហ៊ុន Tencent បានអះអាង និងហ៊ានបញ្ជាក់នៅក្នុងផ្លូវច្បាប់ថា វាមិនដូច ការលើកឡើងរបស់រដ្ឋាភិបាលឥណ្ឌា ដែលបានបិទហ្គេម PUBG ដោយសារតែព្រួយបារម្ភផ្នែកសុវត្ថិភាពសន្តិសុខជាតិ។

«យើង (Tencent ) នឹងធ្វើការជាមួយអាជ្ញាធរឥណ្ឌាដើម្បីបង្ហាញពីភាពស្អាតស្អំ ហើយនៅក្នុងអំឡុងពេលនេះ យើងស្នើសុំរដ្ឋាភិបាល ឥណ្ឌា បន្ត បើក ឱ្យ ដំណើរការហ្គេម PUBG »។ នេះជាការបញ្ជាក់របស់ក្រុមហ៊ុន Tencent។

គួរបញ្ជាក់ផងដែរថា ហ្គេម PUBG ត្រូវបានពេញនិយមខ្លាំងនៅប្រទេសឥណ្ឌា រហូតដល់មានការទាញយកសរុបរហូតដល់ជាង ១៧០លានដង ទាំង នៅ លើប្រព័ន្ធដំណើរការ Android និង iOS ពោលគឺជាច្រើនជាងបំផុតក្នុងចំណោមបណ្ដាប្រទេសផ្សេងៗ៕