(ម៉ាឌ្រីដ)៖ តាមរយ:សេចក្តីថ្លែងការណ៍របស់ក្លិប Atletico Madrid បានឲ្យដឹងថា កីឡាករខ្សែប្រយុទ្ធ Diego Costa និងខ្សែការពារ Santiago Arias បច្ចុប្បន្នបានកំពុងដាក់ឲ្យនៅដាច់ដោយឡែកពីគេ បន្ទាប់ពីធ្វើតេស្តវិជ្ជមានចំពោះវីរុសឆ្លង Covid-19 ក្នុងអំឡុងសម្រាកនៃវិស្សមកាលរបស់ពួកគេ។

ទោះយ៉ាងណាកីឡាករទាំងពីរមិនមានចេញរោគសញ្ញាអ្វីឡើយ។ នេះបេីយោងតាមការចេញផ្សាយដោយ BBC នៅថ្ងៃនេះ។

សមាជិកនៅសល់របស់ក្រុម Atletico ក្នុងចំណោមក្រៅពីអ្នកមិនជាប់កាតព្វកិច្ចអន្តរជាតិនោះ ត្រូវបានឆ្លងកាត់ការការធ្វេីតេស្តកាលពីថ្ងៃព្រហស្បតិ៍ដូចៗគ្នា។

ទោះបីជា LaLiga ចាប់ផ្តើមនៅថ្ងៃសុក្រ ទី ១១ ខែកញ្ញាសប្តាហ៍ក្រោយ ក៏ Atletico មិនមានសកម្មភាពរហូតដល់ថ្ងៃទី២៧ ខែកញ្ញាទល់នឹង Granada៕