(ភ្នំពេញ)៖ កីឡាករកម្ពុជា មាន ៦រូបបាននាំមុខគេបណ្តោះអាសន្នក្នុងតារាងគ្រាប់ស៊ុតបញ្ចូលទីច្រើនជាងគេ ក្នុងលីគកំពូលកម្ពុជា រដូវកាលឆ្នាំ២០២០ ក្រោយឆ្លងកាត់ ១៣សប្តាហ៍នៃជើងទី១មកនេះ។ កីឡាករទាំង ៦នាក់ខាងលើនោះមកពីក្លិបផ្សេងៗគ្នា។

ខាងក្រោមនេះជាកីឡាករខ្មែរទាំង ៦នាក់មកពីក្លិបផ្សេងគ្នាដែលរកបានគ្រាប់ច្រើនជាងគេមានដូចជា៖

១៖ កីឡាករ ម៉ាត់ នូរុណ របស់ក្លិបបឹងកេតរកបាន ១៣គ្រាប់

២៖ កីឡាករ កែវ សុខផេង របស់ក្លិបវិសាខា រកបាន ៨គ្រាប់

៣៖ កីឡាករ រឹង ប៊ុនហៀង របស់ក្លិបវិសាខា រកបាន ៨គ្រាប់

៤៖ កីឡាករ សៀង ចន្ធា របស់ក្លិបបឹងកេត រកបាន ៨គ្រាប់

៥៖ កីឡករ សៀន សុភក្ត្រា របស់ក្លិបអគ្គីសនីកម្ពុជា រកបាន ៦គ្រាប់

៦៖ កីឡាករ ណារ៉ុង កក្កដា របស់ក្លិបកងយោធពលខេមរភូមិន្ទ រកបាន ៦គ្រាប់៕