(ភ្នំពេញ)៖ មីជាតិ បានចេញសំបកកេសថ្មី នៅលើទីផ្សារ ជាមួយការផ្តល់ជូនពិសេសថ្មី ដើម្បីចូលរួមអបអរសាទរ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ។

កេសមីជាតិថ្មីនេះ សម្គាល់ដោយមាន ពណ៌ការ៉ុត អមដោយពាក្យស្លោក «ខ្មែរដើម្បីខ្មែរ» និងមានរូបកញ្ចប់មី ទាំងបីរសជាតិ គឺខគោ សាច់ជ្រូកចិញ្ច្រាំ និងស៊ុបមាន់ នៅលើកេស។

លោក ជុនហៀង ថាវសិទ្ធិ ប្រធានផ្នែកពាណិជ្ជកម្មក្រុមហ៊ុនមីជាតិ បានលើកឡើងថា «ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ប្រជាជនកម្ពុជា តែងទៅវត្តប្រគេន ចង្ហាន់ និងទេយ្យទានដល់ព្រះសង្ឃ ហើយជារឿយៗមីកញ្ចប់ តែងជាទេយ្យទានមួយ ដែលប្រជាជនកម្ពុជានិយមប្រគេន ភ្ជាប់ជាមួយទេយ្យទានដទៃទៀត ដូចជា តែ ស្ក ធូប ទាន និងស្បង់ចីវរជាដើម។ ដោយមើលឃើញតម្រូវការនេះ បានជាយើងផលិតមីជាតិកេសថ្មីនេះ ដោយមាន៣៣កញ្ចប់ បីរសជាតិ ក្នុងកេសតែមួយជាមួយតម្លៃដដែរ។ យើងចង់ឲ្យមីជាតិ ក្លាយជាទេយ្យទានដ៏ជ្រះថ្លាមួយ សម្រាប់ប្រជាជនខ្មែរយើងក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ ដើម្បីរួមធ្វើបុណ្យជាមួយគ្នា ក្រោមពាក្យស្លោកថា ខ្មែរដើម្បីខ្មែរ»

គួរបញ្ជាក់ថា មីជាតិ គឺជាផលិតផលមីកញ្ចប់របស់ខ្មែរ ផលិតដោយខ្មែរ ដែលទទួលបានការគាំទ្រយ៉ាងខ្លាំង នៅក្នុងប្រទេសកម្ពុជា។ មីជាតិ ត្រូវបានផលិត ដោយប្រើប្រាស់ម៉ាស៊ីនជប៉ុន និងបច្ចេកវិទ្យាជប៉ុនទំនើប ចុងក្រោយបង្អស់៕