(ប៊ែកឡាំង)៖ អ្នកចាត់ការទូទៅក្រុមបាល់ទាត់ជម្រេីសជាតិអាល្លឺម៉ង់ លោក Joachim Low បានថ្លែងថា កីឡាកររបស់លោកនឹងជួបការលំបាករហូតដល់ ៩០នាទីក្នុងអំឡុងពេលប្រកួត Nations League ទល់នឹងអេស្ប៉ាញរាត្រីនេះ។ នេះបេីយោងតាមការចេញផ្សាយដោយ BBC។

លោក Low បានបង្ខំចិត្តជម្រុះពីកីឡាករភាគច្រើនរបស់គាត់ដែលបានឈ្នះជើងឯក Champions League ជាមួយ Bayern Munich កាលពី ១០ថ្ងៃមុន។

លោកបាននិយាយថា «ស្ថានភាពដែលយើងមានគឺថាមានភាពខុសគ្នាច្រើនរវាងកីឡាករ។ អ្នកខ្លះបានហ្វឹកហាត់អស់រយៈពេលជាច្រើនសប្តាហ៍ ប៉ុន្តែមិនមានការអនុវត្តនៃការប្រកួតទេ និងអ្នកផ្សេងទៀតទើបតែលេងបញ្ចប់រដូវកាល>>។

ក្រុមរបស់លោក Low បានដកឈ្មោះកីឡាករយ៉ាងច្រើនពីក្រុម Bayern និង Champions League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ RB Leipzig ដោយក្នុងនោះរួមមាន Manuel Neuer, Serge Gnabry, Joshua Kimmich និង Leon Goretzka សុទ្ធតែបានសម្រាកប៉ុន្តែកីឡាករចំណូលថ្មីរបស់ក្រុម Bayern លោក Leroy Sane ដែលបានចូលរួមពីក្រុម Manchester City កាលពីខែកក្កដាអាចបង្ហាញខ្លួនជាអន្តរជាតិលើកដំបូងចាប់តាំងពីរងរបួសជង្គង់កាលពីខែសីហា។

Sane ក៏ទំនងជាលេងជាមួយខ្សែប្រយុទ្ធក្រុមតោខៀវថ្មីគឺ Timo Werner និង Kai Havertz ដែលត្រូវបានចូលរួមជាមួយក្រុមរបស់ Frank Lampard នារដូវក្តៅនេះ។

សម្រាប់ឯអ្នកចាត់ការសញ្ជាតិអេស្ប៉ាញ លោក Luis Enrique ក៏មានការបារម្ភស្រដៀងគ្នានឹងក្រុមរបស់លោកដែរដោយបញ្ជាក់ថា ខ្សែបម្រើស្លាប Adama Traore នឹងអវត្តមាន ប៉ុន្តែអាចនឹងត្រូវជួបអ៊ុយក្រែននៅថ្ងៃអាទិត្យ ដោយសារតេស្តវិជ្ជមាននៃជំងឺ Covid-19។

ការប្រកួតនៅទីក្រុង Stuttgart នៃប្រទេសអាល្លឺម៉ង់ គឺជាលើកទី១ របស់លោក Enrique ដែលទទួលបន្ទុកទី២ របស់គាត់ពោលគឺ ១០ខែបន្ទាប់ពីការវិលត្រឡប់មកធ្វើការវិញ ក្រោយពីលាលែងតំណែង ដោយសារបញ្ហាផ្ទាល់ខ្លួន៕