(ភ្នំពេញ)៖ សម្រាប់អតិជនរបស់ធនាគារ ABA ឥឡូវនេះ លោកអ្នកអាចបង់ប្រាក់កម្ចី ABA តាមរយៈវីង បានយ៉ាងងាយស្រួល ថែមទាំងមានឱកាសឈ្នះ ទឹកប្រាក់៥០ដុល្លារ ៣រង្វាន់ប្រចាំសប្តាហ៍ និង៥០០ដុល្លារ ៣រង្វាន់ជារៀងរាល់ខែ។

ងាយស្រួលបំផុត លោកអ្នកគ្រាន់តែធ្វើការបង់ប្រាក់កម្ចី ABA តាមរយៈភ្នាក់ងារវីងជិត៨០០០កន្លែង នៅទូទាំងប្រទេស ឬតាមរយៈកម្មវិធីស្មាតហ្វូនវីង (Wing Money App) នោះលោកអ្នក នឹងអាចមានសំណាង ក្លាយជាម្ចាស់រង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ទាំងនេះ។

ការផ្តល់ជូនដ៏ពិសេសនេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០។

ធនាគារឯកទេសវីង និង ធនាគារ ABA នឹងធ្វើការប្រកាសឈ្មោះ អ្នកឈ្នះរង្វាន់ប្រចាំសប្តាហ៍ និងប្រចាំខែជារៀងរាល់ថ្ងៃច័ន្ទ នៃសប្តាហ៍បន្ទាប់ តាមរយៈទំព័រហ្វេកបុកផ្លូវការ របស់ធនាគារឯកទេសវីង និង ធនាគារ ABA។

រាល់អតិថិជន ដែលបានឈ្នះរង្វាន់ ក្រុមការងាររបស់ធនាគារឯកទេសវីង នឹងធ្វើការទំនាក់ទំនងទៅ។ សម្រាប់ព័ត៌មានបន្ថែមសូមចុច https://www.wingmoney.com/km/repay-aba-loan-change-wing-cash-prices/