(ភ្នំពេញ)៖ ខ្សែប្រយុទ្ធសញ្ជាតិប្រេស៉ីល គឺកីឡាករ Neymar បានឆ្លងជំងឺកូវីដ១៩ ហើយកីឡាករបាល់ទាត់រូបនេះបានក្លាយជាមនុស្សទី៣ របស់ក្លឹបបារាំង PSG បន្ទាប់ពី Leandro Paredes, និង Angel Di Maria។

យោងតាមការផ្សាយរបស់សារព័ត៌មាន Daily Mail របស់អង់គ្លេសនៅយប់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០នេះ បានរាយការណ៍ថា អ្នកទាំង៣ បានឆ្លងកូវីដ១៩ អំឡុងពេលនៅកោះ lbiza ហើយពួកគេត្រូវតែបង្ខំចិត្ត ធ្វើចត្តាឡីស័ក យ៉ាងហោចណាស់ក៏ ១សប្តាហ៍ដែរ៕