(ភ្នំពេញ)៖ ក្រុមហ៊ុនអចលនទ្រព្យ Pointer នឹងបើកសម្ពោធការិយាល័យប្រឹក្សាអចលនទ្រព្យនៅថ្ងៃទី ៥-៦ ខែកញ្ញា ឆ្នាំ២០២០ ដែលមានឈ្មោះថា Property Consulting Center ។

ទីតាំងស្ថិតនៅក្នុងផ្សារទំនើប The Point Community Mall ទល់មុខស្ថានទូតចិន។ ក្នុងថ្ងៃបើកសម្ពោធនេះ ក្រុមហ៊ុន Pointer នឹងបើកបង្ហាញពីសេវាកម្មដែលមាន រួមទាំងមានការតាំងបង្ហាញគម្រោងដែលល្អៗស្ថិតក្នុងទីតាំងមានសក្កានុពលរហូតទៅដល់ ១១គម្រោង។

លោក ងួន ឆាយលាង នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Pointer បានលើកឡើងថា ចក្ខុវិស័យរបស់ Pointer គឺជួយអតិថិជន ធ្វើការសម្រេចចិត្តបានល្អបំផុតក្នុងការទិញលក់ផ្ទះដោយផ្តល់នូវព័ត៌មានគ្រប់គ្រាន់និងត្រឹមត្រូវ។

រាល់ការប្រឹក្សាដល់អតិថិជន «ពួកយើងតែងតែផ្ដោតលើភាពជោគជ័យរបស់អតិថិជនជាធំ ដោយពួកយើងមិនគិតតែពីការលក់តែមួយមុខនោះទេ។ ភាពជោគជ័យក្នុងវិស័យអចលនទ្រព្យរបស់អតិថិជន ជាភាពជោគជ័យរបស់ក្រុមហ៊ុន។ ហេតុដូចនេះ ពួកយើងបាននិងកំពុងព្យាយាមផ្ដល់សេវាប្រឹក្សាមួយដ៏ច្បាស់លាស់ ក៏ដូចជានាំយកគម្រោងអចលនទ្រព្យល្អៗមកជូនអតិថិជនយើងផងដែរ»

មកដល់ពេលនេះ ក្រុមហ៊ុនមានការិយាល័យចំនួន២កន្លែង និងការិយាល័យលក់តាមគម្រោងផ្សេងៗជាច្រើន។ ហើយឥលូវនេះ នឹងធ្វើការសម្ពោធទីតាំងថ្មីមួយទៀត ដែលនេះជាមជ្ឈមណ្ឌលប្រឹក្សាអចលនទ្រព្យ ដែលយើងសង្ឃឹមថានឹងផ្ដល់ភាពងាយស្រួលដល់អតិថិជនមួយកំរិតទៀត។

លោកបានបន្តទៀតថា «យើងជ្រើសយកទីតាំងស្ថិតនៅក្នុងផ្សារផ្ទាល់ អតិថិជនដែលមានបំណងចង់បានផ្ទះ ឬស្វែងយល់ពីឱកាសវិនិយោគ ខុនដូ និងលំនៅឋានក្នុងបុរីនានា អាចមកប្រឹក្សាជាមួយក្រុមការងាររបស់យើងអំពីគម្រោងល្អៗជាច្រើន ដែលបើកទទួលភ្ញៀវជារៀងរាល់ថ្ងៃចន្ទ-អាទិត្យ ចាប់ពីម៉ោង៩ព្រឹកដល់ម៉ោង៧ល្ងាច»

ឆ្លៀតក្នុងកម្មវិធីនេះបើកសម្ពោធការិយាល័យលក់នេះ ក្រុមហ៊ុន Pointer បានចូលរួមជាមួយដៃគូរសហការ ផ្តល់ជូននូវការបញ្ចុះតម្លៃដ៏ពិសេសមិនធ្លាប់មានពីមុនមករហូតដល់៥ម៉ឺនដុល្លារ ជាមួយនិងកញ្ចប់គ្រឿងសង្ហារឹម ថែមទាំងមានកាដូជាច្រើនទៀតក្នុងថ្ងៃកម្មវិធីផ្ទាល់។

សម្រាប់ព័ត៌មានលំអិតសូមទំនាក់ទំនង៖ 010 887 336 | 011 887 226》https://www.facebook.com/pointerkh/