(ភ្នំពេញ)៖ បច្ចុប្បន្ននេះ អ្នកណាៗក៏មានភាពមមាញឹកនឹងការងាររកទទួលទានប្រចាំថ្ងៃដែរ ដូច្នេះហើយទើបនាំឱ្យការបង់ថ្លៃសេវាសាធារណៈមួយចំនួនមានការយឺតយ៉ាវ ដូចជាការបង់ថ្លៃទឹកជាដើម ប៉ុន្តែបញ្ហាទាំងនេះលែងជាក្ដីបារម្ភសម្រាប់ប្រជាពលរដ្ឋទៀតហើយ ដោយសារឥលូវនេះ ធនាគារ ជីប ម៉ុង (Chip Mong Bank) បានបង្កើតឱ្យមានកម្មវិធីមួយ (App) ដែលអតិថិជនអាចទាញយក (Download) មកទុកនៅលើទូរស័ព្ទដៃ ដើម្បីងាយស្រួលក្នុងការបង់ថ្លៃទឹកជូនរដ្ឋករស្វយ័ត។

ជាការពិតណាស់ ក្នុងសម័យបច្ចេកវិទ្យាឌីជីថលដ៏ទំនើបនេះ ប្រសិនបើប្រជាពលរដ្ឋមាន Chip Mong Bank App មួយនៅលើទូរស័ព្ទដៃ នោះការបង់ថ្លៃទឹកក៏លែងជាបញ្ហាយឺតយ៉ាវទៀតហើយ។

ជាមួយគ្នានោះ ធនាគារ ជីប ម៉ុង ក៏បានបង្ហាញលេខទូរស័ព្ទ ២ខ្សែ សម្រាប់ឱ្យអតិថិជនទំនាក់ទំនងព័ត៌មានបន្ថែម៖ 081 811 911 និង 066 811 911។

សូមទស្សនាវីដេអូបង្ហាញពីរបៀបបង់ថ្លៃទឹកតាមរយៈ Chip Mong Bank App ដូចតទៅ៖