(ប៊ែកឡាំង)៖ RB Leipzig បានក្លាយជាក្លិបលេងនៅ Bundesliga ដំបូងគេដែលបានផ្តល់ភ្លើងខៀវ ដល់អ្នកគាំទ្រមួយចំនួនចូលក្នុងកីឡដ្ឋានរបស់ពួកគេសម្រាប់ការបើករដូវកាលថ្មីខាងមុខ។

កាលពីថ្ងៃអង្គារម្សិលមិញ អាជ្ញាធរសុខាភិបាលប្រចាំទីក្រុង Leipzig បាននិយាយថា អ្នកទស្សនារហូតដល់ទៅ ៨៥០០នាក់អាចចូលរួមបាន។

Leipzig ត្រូវប៉ះ Mainz 05 នៅថ្ងៃទី២០ ខែកញ្ញាហើយអ្នកគាំទ្រនឹងត្រូវបានអនុញ្ញាតឲ្យចូលទស្សនាដូចធម្មតា ប្រសិនបើអត្រានៃការឆ្លងមេរោគ Covid-19 ក្នុងតំបន់នៅតែស្ថិតក្នុងកម្រិតបច្ចុប្បន្ន។

អ្នកគាំទ្រទាំងអស់នឹងត្រូវពាក់ម៉ាស់ ហើយត្រូវបានដាក់ជាក្រុមតូចៗដាច់ពីគ្នា ក្នុងកីឡដ្ឋានដែលមានកៅអីសរុប ៤២,០០០៕