(ភ្នំពេញ)៖ ក្រុមហ៊ុនផលិតសំបកកង់រថយន្តឈានមុខលំដាប់ពិភពលោក មីឆែលីន (MICHELIN) បានបញ្ចេញនូវផលិតផលសំបកកង់រថយន្ត MICHELIN Agilis 3 នៅលើទីផ្សារសំបកកង់រថយន្តដឹកទំនិញធុនស្រាល ដែលកំណត់គោលដៅលើអតិថិជនដឹកទំនិញធម្មតា ដែលធ្វើសកម្មភាពដឹកជញ្ជូនទំនិញ និងអ្នកដំណើរ ដោយផ្ដល់នូវដំណោះស្រាយដ៏ល្អបំផុត ជាមួយនឹងពាក្យស្លោក «ផ្ដល់នូវសុវត្ថិភាពយូរអង្វែង»។

សំបកកង់ដែលទើបតែដាក់ចេញឱ្យប្រើប្រាស់ថ្មីនេះ មានគោលបំណងចាប់យកចំណែកទីផ្សារ សំបកកង់រថយន្តដឹកទំនិញធុនស្រាល និងមានសក្ដានុពលខ្ពស់ កាន់តែទូលំទូលាយជាងមុន ដោយផ្ដល់ជូននូវដំណោះស្រាយដ៏ល្អពិសេសប្រកបទៅដោយសុវត្ថិភាព សមត្ថភាពដំណើរការ និងមិនប៉ះពាល់ដល់បរិស្ថាន។

លោក Shane Chadderton ប្រធានផ្នែកទីផ្សារ ក្រុមហ៊ុននេះ បានបង្ហើបប្រាប់ឱ្យដឹងថា៖ «ដើម្បីឱ្យស្របជាមួយនឹងការសន្យារបស់ម៉ាកសញ្ញាក្រុមហ៊ុនមីឆែលីន (MICHELIN) សំបកកង់ MICHELIN ផលិតឡើងសម្រាប់ការប្រើប្រាស់ជាប់ធន់ និងមានសុវត្ថិភាពរហូតដល់ដំណាក់កាលសឹករឹល សំបកកង់ MICHELIN Agilis 3 ថ្មីនេះ មានបំពាក់ទៅដោយបច្ចេកវិទ្យាច្នៃប្រឌិតខ្ពស់ និងលក្ខណៈពិសេសជឿនលឿនទាន់សម័យ សម្រាប់ការប្រើប្រាស់ជាប់ធន់បានយូរ រហូតដល់ដំណាក់កាលសឹករឹល ដែលផ្ដល់នូវសុវត្ថិភាពកម្រិតខ្ពស់ និងមិនប៉ះពាល់ដល់បរិស្ថាន។

គុណភាព និងសមត្ថភាពទាំងនេះ មិនត្រឹមតែផ្ដល់នូវឧត្ថមភាពប្រកួតប្រជែងលើសពីដៃគូប្រកួតប្រជែងបច្ចុប្បន្ននៅក្នុងចំណែកទីផ្សារតែមួយប៉ុណ្ណោះនោះទេ ប៉ុន្តែថែមទាំងបានពង្រឹងបន្ថែមនូវការប្ដេជ្ញាចិត្តរបស់ក្រុមហ៊ុនមីឆែលីន (MICHELIN) ក្នុងការផ្ដល់នូវការធ្វើដំណើរកាន់តែមានចីរភាពទៀតផង។ ចំណុចសំខាន់ជាងនេះទៅទៀត សំបកកង់នេះត្រូវបានកំណត់ជំហរយ៉ាងល្អប្រសើរសម្រាប់ជាគ្រឿងជំនួយដល់កំណើនទីក្រុងដែលមានចីរភាព។ របកគំហើញថ្មីៗនេះ គឺបញ្ជាក់បន្ថែមពីភស្តុតាងនៃយុទ្ធសាស្ត្រសមិទ្ធផលមានចីរភាព ដែលផ្ដល់នូវការធ្វើដំណើរកាន់តែមានសុវត្ថិភាព មិនប៉ះពាល់ដល់បរិស្ថាន អាចប្រើប្រាស់បានកាន់តែយូរជាមុន និងកាន់តែមានប្រសិទ្ធភាព»។

បច្ចេកវិទ្យា និងលក្ខណៈពិសេសសំខាន់ដែលបានដាក់បញ្ចូលទៅក្នុងសំបកកង់ MICHELIN Agilis 3 រួមមាន៖ បច្ចេកវិទ្យារុញថ្មចេញពីក្រឡាកង់ របារផ្ដេកនៅក្នុងចង្អូរក្រឡាត្រូវបានរចនាឡើង ដើម្បីកាត់បន្ថយកុំឱ្យដុំថ្មជាប់ ដែលជួយឱ្យសំបកកង់អាចបញ្ចៀសបញ្ហាដែលនឹងកើតមានតាមដងផ្លូវរបស់អតិថិជន និងជួយកាត់បន្ថយថ្លៃចំណាយប្រតិបត្តិការ បានយ៉ាងច្រើនផងដែរ។ បច្ចេកវិទ្យាការពារជញ្ជាំងសំបកកង់ ដែលធ្វើឡើងពីសមាសធាតុផ្សំនៃជ័រការពារការដាច់រហែក ផ្ដល់នូវការការពារបន្ថែមដល់ស្មាជញ្ជាំងសំបកកង់ ដែលមានកម្រាស់រហូតទៅដល់ ១.៥មីលីម៉ែត្រ ធៀបនឹងសំបកកង់ជំនាន់មុនៗ ដោយមិនធ្វើឱ្យប៉ះពាល់ដល់ភាពបត់បែនរបស់សំបកកង់ឡើយ។

សមាសធាតុផ្សំមានភាពច្នៃប្រឌិតខ្ពស់ ជាមួយដង់ស៊ីតេខ្ពស់នៃសារធាតុស៊ីលីកា និងកាបូនខ្មៅ ជួយបង្កើនសមត្ថភាពខាំជាប់នឹងផ្លូវសើមបានល្អ សន្សំសំចៃប្រេង និងអាយុកាលប្រើប្រាស់ស្វិតជាប់ធន់បានយូរអង្វែង។ ចង្អូរក្រឡារាងអក្សរ U ជួយជម្លៀសទឹកចេញបានកាន់តែច្រើនផ្ដល់នូវសមត្ថភាព ខាំជាប់នឹងផ្លូវសើម បានយ៉ាងល្អរហូតដល់ពេលសឹករឹល។ ក្រឡាទទឹងតូចៗនៅលើសំបកកង់មានជម្រៅជ្រៅ ធានានូវភាពបត់បែនបានយ៉ាងល្អរបស់ចន្លោះក្រឡាកង់ ដើម្បីបង្កើនសមត្ថភាពខាំជាប់នឹងផ្លូវសើមបានយ៉ាងល្អឈានមុខគេលើទីផ្សារ ទាំងនៅពេលសំបកកង់ថ្មី និងសឹករិលហើយក្រឡាខាងក្រោម ជួយរក្សាសីតុណ្ហភាពពេលធ្វើដំណើរឱ្យនៅត្រជាក់ ធ្វើដូចនេះជួយកាត់បន្ថយថ្លៃចំណាយលើប្រេងឥន្ធនៈ។

ជាមួយនឹងបច្ចេកវិទ្យា និងលក្ខណៈពិសេសដែលបានលើកឡើងខាងលើ សំបកកង់ MICHELIN Agilis 3 ផ្ដល់នូវអត្ថប្រយោជន៍លេចធ្លោរចំនួន៣៖ ចម្ងាយចាប់ហ្រ្វាំងលើផ្លូវសើមខ្លីជាងមុន៥ភាគរយ ឬខ្លីជាងមុនរហូតដល់ទៅ១.៩ម៉ែត្រ នៅពេលសំបកកង់ថ្មី និង១១ភាគរយ ឬខ្លីជាងមុនរហូតដល់ ៣.៨ម៉ែត្រនៅពេលសឹករឹល បើធៀបជាមួយនឹងសំបកកង់របស់គូប្រកួតប្រជែងធំៗ១។ អាយុកាលប្រើប្រាស់ស្វិតជាប់ធន់បានយូរអង្វែង ជាងមុន២៥ភាគរយ បើធៀបជាមួយនឹងសំបកកង់ជំនាន់មុនរបស់វា ដោយកាត់បន្ថយបញ្ហាដែលកើតមានតាមដងផ្លូវបណ្ដាលមកពីការខូចសំបកកង់២។ សមត្ថភាពកាត់បន្ថយកំលាំងកកិតបានយ៉ាងល្អ១២ភាគរយ បូកជាមួយនឹងការស៊ីប្រេងតិចជាងមុន 90ml/100km និងបញ្ចេញឧស្ម័ន កាបូនឌីអុកស៊ីតតិចជាងមុន 228g/100km តិចជាងគូប្រជែងកម្រិតមធ្យម៣។

លោក Tim Mitchell ប្រធានតំណាងការិយាល័យមីឆែលីន នៅកម្ពុជា បានថ្លែងយ៉ាងដូច្នេះថា៖ «ដោយសារតែ ៩៧ភាគរយ នៃសំបកកង់ MICHELIN Agilis 3 គឺត្រូវបានផ្គត់ផ្គង់នៅក្នុងតំបន់ នោះយើងអាចធានាបាននូវការដឹកជញ្ជូនតាមតម្រូវការនៅតាមប្រទេសទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក ក៏ដូចជាជួយកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន និងថ្លៃចំណាយលើការដឹកជញ្ជូនផងដែរ។

ក្រុមហ៊ុន MICHELIN ជាក្រុមហ៊ុនផលិតសំបកកង់ដែលឈានមុខគេ បានប្ដេជ្ញាចិត្តក្នុងការធ្វើឱ្យប្រសើរឡើងនូវការធ្វើដំណើររបស់អតិថិជន រក្សានិរន្តរភាព ការរចនា និងការចែកចាយនូវសំបកកង់រថយន្តដែលស័ក្ដិសមបំផុត សេវាកម្ម និងដំណោះស្រាយអាជីវកម្ម តាមតម្រូវការរបស់អតិថិជន ផ្ដល់នូវសេវាកម្មឌីជីថល ការបង្ហាញផ្លូវ និងផ្ដល់ការណែនាំឆ្ពោះទៅរកការបង្កើនផាសុកភាពនៅពេលធ្វើដំណើរ ព្រមទាំងផ្ដល់នូវបទពិសោធន៍ដ៏ពិសេសអស្ចារ្យ ក៏ដូចជាបង្កើតសម្ភារៈប្រកបដោយបច្ចេកវិទ្យាខ្ពស់ដែលបម្រើឱ្យវិស័យជាច្រើនទៀតផងដែរ។

ក្រុមហ៊ុនមីឆែលីន (MICHELIN) មានទីសា្នក់ការកណ្ដាលនៅ Clermont-Ferrand ប្រទេសបារាំង ហើយក្រុមហ៊ុនមានប្រតិបត្តិការចែកចាយសំបកកង់នៅក្នុង១៧០ប្រទេស មានបុគ្គលិកបម្រើការជាង ១២៧,០០០នាក់ និងមានរោងចក្រផលិតសំបកកង់ចំនួន ៦៩រោងចក្រ ដែលរោងចក្រទាំងអស់នេះបានផលិតសំបកកង់រថយន្តសរុបប្រមាណជា២០០លាន សំបកកង់នៅក្នុងឆ្នាំ២០១៩។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.michelin.com.kh  ឬទំនាក់ទំនងក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខរបស់មីឆែលីន គឺក្រុមហ៊ុន វើលដ៏ប្រីដត្រេឌីង តាមរយៈទូរស័ព្ទលេខ៖ ០៧០ ៣៣១ ១៣១ ឬ០១៥ ២២២ ៨៨៦៕