(ភ្នំពេញ)៖ មជ្ឈមណ្ឌលផុសហ្សេភ្នំពេញ មានសេចក្តីសោមនរីករាយ ក្នុងការបង្ហាញនូវ ការដាក់សម្ភោធគេហទំព័រថ្មី សម្រាប់មជ្ឈមណ្ឌលផុសហ្សេភ្នំពេញផ្ទាល់តែម្តង។

អតិថិជនអាចចូលទៅកាន់គេហទំព័រនេះ តាមរយៈ https://dealer.porsche.com/cambodia/virtual-showroom

អ្វីដែលពិសេសសម្រាប់គេហទំព័រថ្មីនេះ គឺផ្តោតទៅលើការផ្តល់ព័ត៌មានសំខាន់ៗ ក៏ដូចជាប្រម៉ូសិនពិសេសៗ ដែលមិនធ្លាប់មាននៅលើគេហទំព័រធំ របស់ពួកយើងពីមុន។ លោកអ្នកក៏នៅតែអាចចូលទៅកាន់ Porsche Car Configurator ឬ ចូលមើលរថយន្ត ដែលមាននៅក្នុងស្តុកស្រាប់ តាមរយៈគេហទំព័រថ្មីនេះផងដែរ ដោយពុំបាច់ធ្វើការផ្លាស់ប្តូរគេហទំព័រនោះឡើយ។

នៅក្នុងគេហទំព័រនេះដែរ អតិថិជនអាចធ្វើការទស្សនា ទីតាំងបង្ហាញរថយន្តរបស់យើង បានតាមរយៈបច្ចេកវិទ្យា ៣៦០ដឺក្រេ ដែលអាចមើលឃើញទីតាំងរបស់ពួកយើងទាំងស្រុង ប្រៀបដូចជាបានមកទស្សនាដោយផ្ទាល់ដូច្នេះដែរ។

អតិថិជនក៏អាចផ្ងើរសារ ឬ ធ្វើការឆាត (Chat) ដោយផ្ទាល់ជាមួយក្រុមការងារផ្នែកលក់ របស់យើងផងដែរ ហើយក្រុមការងាររបស់ពួកយើង នឹងធ្វើការឆ្លើយតបរាល់ចម្ងល់របស់អតិថិជន តាមរយៈគេហទំព័រនេះតែម្តង។

ជាថ្មីទៀតនោះនាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ខាងមុខនេះ មជ្ឈមណ្ឌលផុសហ្សេភ្នំពេញ និងផ្ដល់ជូនប្រម៉ូសិនពិសេសសម្រាប់អតិថិជនទាំងអស់ ដែលទិញរថយន្ត Porsche ក្នុងស្តុកចាប់ពីថ្ងៃទី១ រហូតដល់៣០ ខែកញ្ញានឹងទទួលបានការផ្តល់ជូននូវតម្លៃពិសេស។

រថយន្តក្នុងស្តុកទាំងនោះរួមមាន រថយន្ត Porsche Macan, Porsche Cayenne, Porsche Cayenne Coupé និង Porsche Panamera ផងដែរ។ ប្រញាប់ឡើង កុំអោយឱកាសដ៏ពិសេសនេះកន្លងផុតទៅអោយសោះ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់ទូរសព្ទលេខ 012-901-911 រឺផ្ងើរសារមកកាន់គេហទំព័រ Facebook របស់យើងគឺ Porsche Cambodia ដែលមានសញ្ញាធីកពណ៌ខៀវ៕