(ភ្នំពេញ)៖ SUBARU ដែលជាក្រុមហ៊ុនរថយន្តជប៉ុនល្បីល្បាញខាងផ្នែករក្សារសុវត្ថិភាពអ្នកបើកបរ និងអ្នករួមដំណើរ បានបើក យុទ្ធនាការបើកបរសាកល្បង កាលពីថ្ងៃទី៣០ ខែសីហា កន្លងទៅនេះ ដោយមានការចូលរួមដោយភ្ញៀវកិត្តិយស អតិថិជន ដើម្បីជាការបង្ហាញជាក់ស្តែងនូវបច្ចេកទេសសុវត្ថិភាពថ្មីៗជាច្រើន ដែលមានបំពាក់ នៅលើរថយន្ត SUV ជំនាន់ចុងក្រោយ ដូចជាប្រព័ន្ធអាយសៃហ៍ (EyeSight) និងប្រព័ន្ធម៉ាស៊ីនប៊ុកស័រ (Boxer Engine) ជាដើម។

ដោយបានឈានចូលមកកាន់ទីផ្សារកម្ពុជាជាច្រើនឆ្នាំមកហើយ ក្រុមហ៊ុន ស៊ូបារុ តែងតែផ្តល់ជូនអតិថិជននូវរថយន្តប្រកបដោយគុណភាពស្របតាមបទដ្ឋានអន្តរជាតិ និងសេវាក្មប្រកបដោយភាពកក់ក្តៅ ជាពិសេសបំពាក់នូវបច្ចេកទេសសុវត្ថិភាព ឈានមុខគេជានិច្ច។ រថយន្តសូបារុ គ្រប់ម៉ូដែលសុទ្ធសឹងតែរចនាឡើង ចាប់ផ្តើមពីការ គិតគូរយ៉ាងផ្ចិតផ្ចង់ទាំងតួរថយន្ត ក៏ដូចជាម៉ាស៊ីន និងប្រព័ន្ធជំនួយដល់ការបើកបរ ដែលមានលក្ខណៈទាន់សម័យនិងដំណើរការយ៉ាងសុក្រឹត។

យុទ្ធនាការបើកបរសាកល្បងរថយន្តស៊ូបារុ នេះបានបង្ហាញយ៉ាងច្បាស់នឹងភ្នែក និងការកាន់ចង្កូតបើកបរដោយផ្ទាល់ដៃ ទទួលបានអារម្មណ៍សុវត្ថិភាពជាក់ស្តែងយ៉ាងពិត ប្រាកដដែលបានបញ្ជាក់ថា ប្រព័ន្ធសវត្ថិភាពដែលបំពាក់នៅលើរថយន្តស៊ូបារុ មិនធ្លាប់ប្រទះឃើញនៅលើរថយន្តម៉ាកផ្សេងឡើយ ។ ទោះជាយ៉ាងណាបច្ចេកទេសថ្មីៗ ទាំងនោះបានដំណើរការយ៉ាងសុក្រឹត និងមានប្រសិទ្ធភាពខ្ពស់ក្នុងការរក្សារបាននូវសុវត្ថិភាពដល់អ្នកបើកបរនិងអ្នករួមដំណើរ។

ប្រព័ន្ធអាយសៃហ៍ (EyeSight) ដែលមានដំណើរការឥតល្អៀងគ្រប់ពេលធ្វើតេស្ត៍សាកល្បង ដោយធ្វើការផ្តល់សញ្ញាព្រមានដល់អ្នកបើកពេលមានរថយន្តនៅខាងមុខ ហើយ និងចាប់ប្រាំងបញ្ឈប់រថយន្តដោយស្វ័យប្រវត្តិ ដែលអាចជួយបង្ការគ្រោះថ្នាក់ចរាចរណ៍ក្នុងស្ថានភាពបើកបរជាកើស្តែង។ ប្រព័ន្ធអាយសៃហ៍ (EyeSight) ក៏ជាការ ផ្តល់សញ្ញាព្រមានផងដែរពេលដែលអ្នកបើរបរបើខុសគន្លងផ្លូវ ឬរ៉េចង្កូតច្រើនដង។

ក្រៅពីនេះម៉ាស៊ីន ប៊ុកស័រ (Boxer Engine) ជាគំរូដ៏ល្អឥតខ្ចោះក្នុងការរក្សាបានលំនឹងក្នុងពេលបើកបរ ក៏ដូចជាសុវត្ថិភាពខ្ពស់ និងប្រព័ន្ធគ្រប់គ្រងការបែងចែកកម្លាំង ទៅកង់ទាំងបួនប្រកបដោយភាពឆ្លាតវៃ និងស្វ័យប្រវត្តិ ដែលជួយឲ្យរថយន្តអាចឆ្លងផុតពីផ្លូវរអិល និងមានព្រិលក្រាស់ ឬមានភក់ស្អិតជាដើម។

ក្រុមហ៊ុន ម៉ូធ័រ អ៊ីមមេក (ខេមបូឌា) Motor Image (Cambodia) Ltd. ជាក្រុមហ៊ុនចែកចាយរថយន្តស៊ូបារុ ប្រចាំនៅកម្ពុជា មានអាសយដ្ឋាននៅអគារ 175-179 មហាវិថី សហព័ន្ធរុស្សី សង្កាត់ទឹកថ្លា រាជធានីភ្នំពេញ៕