(ភ្នំពេញ)៖ ក្នុងឱកាសអបអរសាទរគម្រប់ខួប៣ឆ្នាំ នៃហាងកាហ្វេម៉ាកល្បី Brew Coffee ដែលត្រូវបានប្រព្រឹត្ដទៅកាលពីចុង ខែសីហា ឆ្នាំ២០២០នេះ បានបង្កើតកម្មវិធីសប្បាយៗ ហើយឈ្នះរង្វាន់ត្រលប់ទៅផ្ទះទៀតវិញ។

ជាពិសេស ក្នុងការប្រារព្ធកម្មវិធី «R.T.K Brew Coffee Appreciation Night» ដោយមានការអញ្ជើញចូលរួម ដោយ កញ្ញា រ៉េត ស៊ូហ្សាណា និងក្រុម Smallworld Smallband ដែលជាក្រុមតន្ដ្រីដ៏ល្បីគ្រប់ស្រទាន់យុវវ័យនៅកម្ពុជា។

ការប្រារព្ធកម្មវិធីដែលបានធ្វើឡើងនេះ ដើម្បីអបអរសាទរគម្រប់ខួប៣ឆ្នាំនៃ Brew Coffee by R.T.K ក៏ដូចជាការថ្លែងអំណរគុណដល់ភ្ញៀវទាំងអស់ដែលតែងតែគាំទ្រកន្លងមកនេះ ។

ភ្ញៀវដែលបានចូលរួមកម្មវិធី បានសម្តែងនូវភាពសប្បាយរីករាយ ពិសេសបានជួបជាមួយ Idol ថតរូបអនុស្សាវរីយ៍ និងពិសានូវភេសជ្ជៈដោយឥតគិតថ្លៃ៕