(ភ្នំពេញ)៖ ធនាគារ ព្រីនស៍ ទើបទទួលបានពានរង្វាន់ជាធនាគារពាណិជ្ជឆ្នើម ប្រចាំប្រទេសកម្ពុជា ឆ្នាំ២០២០ ពីស្ថាប័នអន្តរជាតិ International Banker។

រហូតមកដល់ពេលបច្ចុប្បន្ននេះ ធនាគារ ព្រីនស៍ បានពង្រីកបណ្តាញប្រតិបត្តិការរបស់ខ្លួនរហូតដល់៣១ សាខាគ្របដណ្តប់រាជធានីភ្នំពេញ និង២០ខេត្តផ្សេងទៀត នៅទូទាំងប្រទេស។

ការដាក់ឱ្យប្រើប្រាស់ម៉ាស៊ីនអេធីអឹមចំនួន ៤៧ គ្រឿង រួមទាំងម៉ាស៊ីនអេធីអឹមនៅក្រៅសាខាទាំង១៦ ទីតាំងដែលស្ថិតនៅក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាប បានផ្តល់នូវភាពងាយស្រួលដល់អតិថិជនក្នុងការប្រើប្រាស់គណនីរបស់ពួកគេ។

ធនាគារ ព្រីនស៍ ទទួលបានការទទួលស្គាល់ពីសំណាក់ស្ថាប័នអន្តរជាតិ International Banker ហើយធនាគារមានការប្តេជ្ញាខ្ពស់ ដើម្បីសម្រេចបាននូវគោលដៅរបស់ខ្លួនក្នុងការក្លាយជា «ធនាគារឈានមុខគេក្នុងវិស័យហិរញ្ញវត្ថុ ដោយផ្តល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុថ្មីៗ តាមរយៈបណ្តាញចម្រុះជាច្រើន ជាមួយនឹងការផ្តល់នូវភាពកាន់ងាយស្រួលដល់អតិថិជនរបស់ខ្លួន»