(ម៉ាឌ្រីដ)៖ កីឡាករខ្សែបម្រើ-ប្រយុទ្ធ David Silva បានតេស្តវិជ្ជមាននៃជំងឹ Covid-19 នៃការធ្វើតេស្តមុនចូលទីលានហ្វឹកហាត់នាថ្ងៃចន្ទដើម ដើម្បីត្រៀមបើក LaLiga រដូវកាលថ្មីឆ្នាំ២០២០-២០២១។ នេះបើយោងតាមការចេញផ្សាយដោយ BBC នៅថ្ងៃអង្គារនេះ។

កីឡាករវ័យ ៣៤ឆ្នាំសញ្ជាតិអេស្ប៉ាញខាងលើនេះ ពុំមានចេញរោគសញ្ញាអ្វីទេ តែត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកពីគេជាបណ្តោះអាសន្នផងដែរ។

Silva ដែលទើបចប់កិច្ចសន្យារយៈពេល ១០ឆ្នាំជាមួយក្លិបអង់គ្លេស Manchester City ក្រោយឈ្នះបាន ១៤ពានពីការចូលលេងបាន ៤៣៦ប្រកួតនោះ បានចុះកិច្ចសន្យារយៈ ពេល ២ឆ្នាំលេងឲ្យ Real Sociedad ដែលស្ថិតក្នុងលីគកំពូល LaLiga របស់អេស្ប៉ាញ៕