(ក្រុងមីឡេន)៖ កីឡាករខ្សែប្រយុទ្ធ Zlatan Ibrahimovic បានព្រមព្រៀងបន្តកិច្ចសន្យារយៈពេល ១ឆ្នាំទៀតជាមួយក្លិប AC Milan ដែលលេងនៅលីគកំពូលអ៉ីតាលី Serie A ទាំងដែលរូបគេបានកើនអាយុដល់ ៣៨ឆ្នាំទៅហើយនោះ។

តាមរយៈព័ត៌មានពី BBC បានចេញផ្សាយនៅថ្ងៃអង្គារ ទី០១ ខែកញ្ញា ឆ្នាំ២០២០ ឲ្យដឹងថា នេះជាឆ្នាំទី២ ដែលកីឡាករស៊ុយអែតលេងនៅទឹកដី San Siro បន្ថែមលើកិច្ចសន្យាចាស់រយៈពេល ១ឆ្នាំដែលទើបផុតកំណត់កាលខែមិនថុនា ឆ្នាំ២០២០។

Zlatan ស៊ុតបញ្ចូលទីបាន ១១គ្រាប់ផងដែរនៅគ្រប់កម្មវិធីប្រកួតរបស់ AC Milan កាលពីរដូវកាលមុន ក្រោយពេលចុះកិច្ចសន្យារយៈពេល ១ឆ្នាំលេងឲ្យក្លិបនេះចាប់តាំងពីខែមករា ឆ្នាំ២០២០មក៕