(រ៉ូម)៖ លីគកីឡាបាល់ទាត់លំដាប់កំពូល (សេរី A) របស់ប្រទេសអ៊ីតាលី នឹងចាប់ផ្តើមនៅថ្ងៃទី១៩ ខែកញ្ញាខាងមុខ, នេះបើតាមការបញ្ជាក់ពី សហព័ន្ធបាល់ទាត់អ៊ីតាលី ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០នេះ។

គួររំលឹកថា រដូវកាលមុន នៃការប្រកួតបាល់ទាត់សេរី A បានបញ្ចប់កាលពីថ្ងៃទី២ ខែសីហានេះ បន្ទាប់ពីបានផ្អាកសកម្មភាព អស់រយៈពេល៣ខែ ពោលគឺចម្លោះពីខែមីនា ដល់ខែមិថុនា ដោយសារតែការរីករាលដាល នៃវីរ៉ុសឆ្លង COVID-19។

យោងតាមគេហទំព័រ Wordometers បានចេញផ្សាយថា គិតមកទល់ពេលនេះ អ៊ីតាលី មានករណីឆ្លងវីរ៉ុស COVID-19 ចំនួន២៦៨,២១៨ករណី ក្នុងនោះ៣៥,៤៧៧ករណីបានស្លាប់ និង២០៨,៥៣៦ករណីបានជាសះស្បើយ ៕