(ភ្នំពេញ)៖ ដើម្បីចៀសវាងបាននូវការភូតភរកុហកបោកប្រាស់ របស់ជនខិលខូចមួយចំនួន មុននឹងសម្រេចចិត្តចង់យកផលិតផល មកលក់តាមអនឡាញ លោកអ្នកត្រូវតែមើល ៦ចំណុច ឲ្យបានច្បាស់លាស់ជាមុនសិន។ នេះបើតាម លោក អ៊ុក តូរ៉ូណា អគ្គនាយកក្រុមហ៊ុន រ៉ូណា សុខលាង ខេមបូឌា ខូអិលធីឌី។

អ្នកជំនាញរូបនេះ បានឲ្យដឹងថា កត្តា៦ចំណុច ដែលអ្នកត្រូវពិនិត្យមុនលក់ផលិតផលតាមអនឡាញ រួមមាន៖

១៖ មើលទៅលើក្រុមហ៊ុនផលិតផល ថាតើមានភាពស្របច្បាប់ហើយឬនៅ ដូចជា មានការចុះបញ្ជីការពីក្រសួង មន្ទីរ ឬស្ថាប័នពាក់ព័ន្ធត្រឹមត្រូវដែរឬទេ។
២៖ មើលទៅលើផលិតផល គុណភាព ប្រវត្តិ ប្រភព ស្តង់ដារ គោលការណ៍ និងច្បាប់នានា និងប្រើសាកល្បងជាការល្អបំផុត។
៣៖ តើការប្រើប្រាស់ប៉ះពាល់ដល់សុខភាពបងប្អូនឬទេ កុំឲ្យមានបញ្ហាទៅថ្ងៃក្រោយ។
៤៖ មើលទៅលើម្ចាស់ក្រុមហ៊ុន ថាតើជាមនុស្សបែបណា។
៥៖ មានឆន្ទៈ និងគោលបំណងជាអ្វី បើកដំណើរការយូរអង្វែង ឬដូចភ្លើងអំពិលអំពែក។
៦៖ មានចំណេះជំនាញ ការដឹកនាំ និងការទទួលខុសត្រូវកម្រិតណា។

«Facebook, Social Media, Online គឺជាទីសាធារណៈនៅលើបណ្តាញសង្គម ដ៏ទូលំទូលាយខ្លាំងណាស់! បើបងប្អូនបង្ហាញប្រើវាបានល្អ បងប្អូននឹងទទួលបានកេរ្តិ៍ឈ្មោះល្អ ក្រអូបមិនខាន តែបើបងប្អូនប្រើវាមិនបានល្អទេ វានឹងប៉ះពាល់យ៉ាងខ្លាំងដល់កេរ្តិ៍ឈ្មោះ កិត្តិយសជាមិនខាន។ ដូច្នេះសូមពិចារណាឲ្យបានច្រើន និងជ្រៅ មុននឹងសម្រេចចិត្តធ្វើអ្វីជាមួយវា»។ នេះជាការបញ្ជាក់បន្ថែមពីលោក អ៊ុក តូរ៉ូណា។

លោក អ៊ុក តូរ៉ូណា បានឲ្យដឹងថា ផលិតផលសាប៊ូកក់សក់ អ័រគីដេ រ៉ូណាសុខលាង ជាម៉ាកសញ្ញារបស់ខ្មែរ បានរកឃើញ និងបង្កើតឡើងដោយស្ត្រីខ្មែរ មានភាពស្របច្បាប់ គុណភាពខ្ពស់ មិនប៉ះពាល់សុខភាព ហើយគ្រោងនឹងនាំចេញទៅក្រៅប្រទេសទៀតផង។ ការរកឃើញរូបមន្តនេះ មកពីភរិយារបស់គាត់ លោកស្រី ឡេង សុខលាង បានជួបនូវបញ្ហាសក់ជ្រុះខ្លាំង ប្រើផលិតផលអ្វីក៏មិនត្រូវ។

បន្ទាប់ពីអស់ចិត្តលើផលិតផល ដែលមានលក់ទីផ្សារ ភារិយាគាត់បានងាកមកចាប់អារម្មណ៍លើរូបមន្តធម្មជាតិ តាមរយៈការប្រើប្រាស់សារធាតុសំខាន់ៗ ដែលចម្រាញ់ចេញពីធម្មជាតិ ១០០% តាមក្រឹត្យក្រមពីបុរាណ ដើម្បីមកធ្វើការសាកល្បងព្យាបាលសក់ដែលកំពុងជ្រុះខ្លាំង អំឡុងឆ្នាំ២០១៦។ ជាលទ្ធផលការសាកល្បងទទួលបានផ្លែផ្កាគួរជាទីគាប់ចិត្ត បញ្ហាសក់របស់លោកស្រី ឡេង សុខលាង ក៏ជាសះស្បើយ សក់ដុះឡើងវែង មានដុះកូនសក់បន្ថែម បំបាត់ការជ្រុះសក់ សក់មានសុខភាពល្អឡើងវិញ និងភ្លឺថ្លាបែបធម្មជាតិ។

លោកអគ្គនាយក បានបន្ថែមទៀតថា ដោយមើលឃើញបែបនេះលោក និងភរិយា ក៏សម្រេចចិត្តធ្វើការលក់សាកល្បង ជាលើកដំបូងក្នុងឆ្នាំ ២០១៨។ រយៈពេល ២ទៅ ៣ខែក្រោយមកសាប៊ូកក់សក់នេះចាប់ផ្ដើមមានការគាំទ្រខ្លាំង ដែលនាំឲ្យលោក និងភរិយា បានធ្វើការសម្រេចចិត្តបង្កើតជាសិប្បកម្មផលិត និងវេចខ្ចប់សាប៊ូម៉ាក អ័រគីដេ រ៉ូណាសុខលាងនេះឡើង ដោយទទួលបានលិខិតអនុញ្ញាតពីក្រសួងនៅខែឧសភា ឆ្នាំ២០១៨។

លោកស្រី ឡេង សុខលាង ដែលជាអ្នករកឃើញរូបមន្ត និងបង្កើតម៉ាកផលិតផល អ័រគីដេ រ៉ូណាសុខលាង បានបញ្ជាក់បន្ថែមថា នៅឆ្នាំ២០១៨ និងឆ្នាំ២០១៩ ផលិតផលសាប៊ូ អ័រគីដេ រ៉ូណាសុខលាង មានអតិថិជនគាំទ្រខ្លាំងឡើងៗ រហូតដល់មានសំណូមពរឲ្យមានការពង្រីកទីផ្សារ។ ដូច្នេះហើយទើបលោកស្រី បានធ្វើការសហការ ជាមួយដៃគូពាណិជ្ជកម្មខាងរោងចក្រឯកទេស ផ្នែកផលិតសាប៊ូ និងគ្រឿងសម្អាង នៅប្រទេសកាណាដា និងបានសហការជាមួយរោងចក្រ នៅហុងកុង តៃវ៉ាន់ ក្នុងការវេចខ្ចប់ និងផលិតផលសម្រេចដោយមានការទទួលស្គាល់ពី GMP និង អាជ្ញាប័ណ្ណសហការផ្ដាច់មុខពីម៉ាកសញ្ញា។

សូមបញ្ជាក់ថា បច្ចុប្បន្នក្រុមហ៊ុន រ៉ូណា សុខលាង បាននឹងកំពុងលក់ និងចែកចាយផលិតផលដូចជា៖ វីតាមីនធម្មជាតិ ដែលមានសមត្ថភាពព្យាបាលការជ្រុះសក់ បណ្ដុះកូនសក់ បំបាត់អង្គែ ជួយឲ្យសក់ដុះវែងលឿន។ សាប៊ូកក់សក់ ជួយព្យាបាលសក់ជ្រុះ ស្បែកក្បាលឡើងប្រេង ផ្ដល់ពន្លកថ្មីដល់សក់ ព្យាបាលស្បែក ក្បាលកើត រមាស់។

ក្រែមបន្ទន់សក់ មានសមត្ថភាពជ្រាបចូលក្នុងសរសៃសក់បានលឿន បន្ថែមកម្រិតសំណើម ផ្ដល់ពន្លឺដល់សក់ ផ្ដល់ភាពរលោង និងព្យាបាលសក់បែកចុង ហើយនឹងស្ងួត។ សេរ៉ូម ជួយឲ្យសក់ស្អាតជាងធម្មតា ៧០% ទៅ៨០% ព្យាបាលសក់បែកចុង សក់ខូចពីការអ៊ុត ឬលាបពណ៌សក់ សក់គ្មានទម្ងន់៕