(តូក្យូ)÷ ក្រុមហ៊ុន Japan Display ជាអ្នកផ្គត់ផ្គង់អេក្រង់ស្មាតហ្វូនរបស់ក្រុមហ៊ុន Apple តាំងពីឆ្នាំ ២០១៤ ហើយនៅពេលនេះ បានប្រកាសលក់រោងចក្រដើម្បីយកលុយសង Apple។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Phone Arena នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ថា ក្រុមហ៊ុន Japan Display គ្រោងលក់រោងចក្រ The Hakusan LCD ដោយលក់ទាំងសម្ភារៈ និងដីទៀតផង ឲ្យទៅក្រុមហ៊ុន Sharp។

អំឡុងពេលដែលក្រុមហ៊ុន Japan Display ផ្គត់ផ្គង់អេក្រង់ iPhone គឺបានខ្ចីលុយពី Apple ដើម្បីបង្កើតរោងចក្រថ្មី ហើយនៅពេលនេះគឺលក់ដើម្បីយកលុយសង Apple វិញ។

មូលហេតុដែល Japan Display លក់រោងចក្រនេះគឺដោយសារតែក្រុមហ៊ុនខាតបង់ប្រាក់ចំណូល ១១ខែជាប់គ្នា និងខកខានក្នុងការផលិតអេក្រង់ស្មាតហ្វូនផ្សេងៗ៕