(បរទេស)៖ កំពូលតារាចម្រៀងល្បីឈ្មោះ ចាស់វស្សា Lady Gaga កាលពីថ្ងៃអាទិត្យម្សិលមិញ នេះបានចូលរួមកម្មវិធីទទួលពានរង្វាន់របស់ MTV ជាមួយការតុបតែងខ្លួនដ៏គួរឲ្យចាប់អារម្មណ៍។ ជាក់ស្តែង តារាចម្រៀងរូបនេះ មានគំនិតច្នៃម៉ាសសម្រាប់ពាក់ជាច្រើនស្ទីល ជាមួយនឹងការស្នើដល់ទស្សនិកជនឲ្យពាកម៉ាស់ ដើម្បីបង្ការជំងឺកូវីដ១៩។ ការបង្ហាញរបស់ Lady Gaga ទទួលបានការគាំទ្រ និងកោតសរសើរយ៉ាងខ្លាំងពីមហាជន ត្បិតនេះជាគំរូល្អមួយសម្រាប់មនុស្សគ្រប់រូប ឲ្យការពារខ្លួនដើម្បីជៀសផុតពីកូវីដ១៩។

ជាការកត់សម្គាល់ អំឡុងពេលបង្ហាញវត្តមានជាច្រើនលើកច្រើនសារ ក្នុងកម្មវិធីទទួលពានរង្វាន់ផ្នែកតន្ត្រី ឬ «Video Music Awards» តារាចម្រៀង Lady Gaga បង្កការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជន ជាមួយនឹង Collection ថ្មីសម្រាប់របាំងមុខការងារវីរុស ខណៈការច្នៃរបាំងមុខ មកពាក់បង្ហាញទៅកាន់អ្នកគាំទ្រនៅពេលនេះ ប្រៀបបាននឹងការចូលរួមផ្សព្វផ្សាយ ទៅកាន់មហាជនទូទាំងពិភពលោក ឲ្យចូលរួមពាក់ម៉ាស ក្នុងកាលៈទេសៈកូវីដ១៩។

គួរជម្រាបថា ក្នុងកម្មវិធីនេះ តារាចម្រៀង Lady Gaga ទទួលបានពានជាច្រើនរួមមាន ពានរង្វាន់ «The artist of the year», ពានរង្វាន់ « The best collaboration mask», ពានរង្វាន់ « The "Rain On Me" performance mask», ពានរង្វាន់ «The song of the year mask» រួមទាំងពានរង្វាន់ជាច្រើនទៀត៕