(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុនផលិតសម្ភារៈកីឡា Nike បានប្រកាសបញ្ចប់កិច្ចសន្យាក្នុងនាមជាដៃគូឧបត្ថម្ភជាមួយកីឡាករ បាល់ទាត់ Neymar ជាផ្លូវការហើយ បន្ទាប់ពីរួមរស់ជាមួយគ្នាមានរយៈពេល ១៥ឆ្នាំមកនេះ។

យោងតាមសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុនអាមេរិកដែលត្រូវបានដកស្រង់ចេញផ្សាយដោយព័ត៌មាន Marca នៅថ្ងៃចន្ទ ទី៣១ ខែសីហា ឆ្នាំ២០២០ នេះបានឲ្យដឹងថា «Neymar ពុំមែនជាកីឡាកររបស់ Nike ទៀតទេនៅក្រោយថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០»

ប្រភពខាងលើក៏មិនបានបញ្ជាក់ពីមូលហេតុចេញពីក្រុមហ៊ុន Nike ជុំវិញការសម្រេចទៅលើកីឡាករដែលមានតម្លៃខ្លួនថ្លៃជាងគេនាពេលបច្ចុប្បន្ននេះ ដែលបានកំពុងលេងឲ្យក្លិបបារាំង Paris Saint-Germain។

Nike បានចុះកិច្ចសន្យាផ្សាយពាណិជ្ជកម្ម និងឧបត្ថម្ភ Neymar តាំងពីខ្សែប្រយុទ្ធប្រេស៊ីលរូបនេះមានវ័យទើបតែ ១៣ឆ្នាំមកម្ល៉េះ ជាមួយកិច្ចសន្យាថ្មីទៀតរហូតដល់ឆ្នាំ២០២២ បន្ថែមលើកិច្ចសន្យាចាស់ដែលបានផុតកំណត់កាលពីឆ្នាំ២០១១ ដោយពុំបញ្ជាក់ពីទំហំទឹកប្រាក់នោះឡើយ៕