(កំពង់ឆ្នាំង)៖ នៅរសៀលថ្ងៃអាទិត្យ ទី៣០ ខែសីហា ឆ្នាំ២០២០ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទការប្រកួតបាល់ទាត់យុវជនអាយុក្រោម១៦ និងអាយុក្រោម ១៨ឆ្នាំ នៅវិទ្យាល័យ ហ៊ុន សែន កំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

នៅក្នុងការប្រកួតផ្តាច់ព្រ័ត្រនេះ យុវជនភ្នំពេញក្រោន ត្រូវប្រកួតជាមួយយុវជនវិសាខា ជាលទ្ធផល យុវជនភ្នំពេញក្រោន 3-2 យុវជនវិសាខា៕