(ភ្នំពេញ)៖ គតិបណ្ឌិតទាំង ៥ ប្រចាំថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០នេះ Fresh News Plus សូមលើកបង្ហាញពីគតិបណ្ឌិតថ្មីៗមកបង្ហាញជូនទស្សនិកជន សម្រាប់ជាចំណេះដឹងថ្មីក្នុងថ្ងៃចុងសប្ដាហ៍។

គតិបណ្ឌិតទាំង៥នោះ រួមមាន៖

១៖ ប្ដីរកទ្រព្យឲ្យកើតមាន ប្រពន្ធជាពានគ្រងរក្សា ប្រុសជាប្រធាននៃគ្រួសារ ស្រីជាភរិយាគ្រប់គ្រងនៅ (សុភាសិតខ្មែរ)។

២៖ ប្ដីប្រឹងប្រពន្ធខំ ទោះមិនស្តុកស្ដម្ភ ក៏មិនដាច់ពោះស្លាប់ដែរ (សុភាសិតខ្មែរ)។

៣៖ ភាពលំបាកបង្រៀនឲ្យយើងចេះអត់ធ្មត់ ភាពក្រខ្សត់បង្រៀនឲ្យយើងដឹងថាលុយសំខាន់ប៉ុនណា (សុភាសិតខ្មែរ)។

៤៖ ភាពក្រែងចិត្ត គឺជាគុណធម៌របស់មនុស្សថ្លៃថ្នូរ (សុភាសិតបរទេស)។

៥៖ ច្បាប់បង្កើតមក បើមិនអនុវត្តចំពោះអ្នកធំ តើបង្កើតមកដើម្បីអ្វី (ឆាវ ឆាវ)៕