(ស្វាយរៀង)៖ ក្រោយធ្វើការប្រកួតយ៉ាងស្វិតស្វាញវគ្គ ៤ក្រុមចុងក្រោយរួចមកក្នុងព្រឹត្តិការណ៍ពានរង្វាន់បាល់ទាត់ស្វាយរៀង ខាប់ ឆ្នាំ២០២០ បានរកឃើញក្រុមដែលត្រូវឡើងទៅប្រកួតវគ្គផ្តាច់ព្រ័ត្រហេីយ។

ក្រុមបាល់ទាត់ដែលបានឡើងវគ្គផ្តាច់ព្រ័ត្រក្រោយធ្វើការប្រកួតក្នុងវគ្គ១/២ នៅរសៀលថ្ងៃសៅរ៍ ទី២៩ ខែកញ្ញា ឆ្នា២០២០ មានលទ្ធផល ដូចខាងក្រោម៖

- UNITED SEZ ៣-៣ កាំភ្លើងធំស្កាយ (ប៉េណាល់ទី 5-4 )
- សសយក ក្រុងបាវិត ៥-២ យុវជនសាមគ្គី។

ដូចនេះ ក្រុមកីឡា UNITED SEZ ជួបក្រុមសសយក ក្រុងបាវិត នៅវគ្គផ្តាច់ព្រ័ត្រ រីឯក្រុមកីឡា កាំភ្លើងធំស្កាយ ប៉ះក្រុមយុវជនសាមគ្គី ដណ្តើមចំណាត់ថ្នាក់លេខ៣៕