(ភ្នំពេញ)៖ សែលកាត បានបន្តចែកជូនទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ទៀតហើយ ដែលថ្ងៃនេះបានទៅកាន់ស្រុកកោះធំ ខេត្តកណ្តាល ផ្តល់ជូនដល់អតិថិជន សន សុខម៉ាប់ ដែលបានឈ្នះរង្វាន់ជាទឹកប្រាក់ ៨ម៉ឹនដុល្លារ នៅក្នុងកម្មវិធី ឈ្នះ១ម៉ឺនដុល្លាររៀងរាល់ថ្ងៃ។

លោក សន សុខម៉ាប់ ជាជាងជួសជុលម៉ូតូ មានទីលំនៅបច្ចុប្បន្ន ភូមិពោធិរាម្មា «ក» ឃុំ ព្រែកស្ពឺ កោះធំ ខេត្តកណ្ដាល បានឈ្នះទឹកប្រាក់៨ម៉ឺនដុល្លារ កាលពីថ្ងៃទី៨ ខែសីហា កន្លងទៅថ្មីៗនេះ។

អតិថិជននេះ បានថ្លែងអំណរគុណដល់សែលកាត ដែលបានបង្កើតកម្មវិធីនេះឡើង ដើម្បីជួយទៅដល់ប្រជាជនកម្ពុជា មានឱកាសឈ្នះទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ ដើម្បីជួយផ្គត់ផ្គង់ជីវភាពគ្រួសាររបស់ខ្លួន។

សូមបញ្ចាក់ថា កន្លងមក សែលកាតបានផ្តល់ជូនទឹកប្រាក់ដល់អតិថិជនរបស់ខ្លួនក្នុងកម្មវិធី ឈ្នះ១ម៉ឺនដុល្លាររៀងរាល់ថ្ងៃ បានចំនួនសរុបជាង ២លានដុល្លាររួចមកហើយ។

កម្មវិធីឈ្នះ១ម៉ឺនដុល្លារ រៀងរាល់ថ្ងៃ ចាប់ផ្តើមការចាប់រង្វាន់ Live ផ្ទាល់ នៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃនៅម៉ោង ៧ល្ងាច និងនៅលើ Facebook page CTN។ ចូលរួមលេងជាមួយ កម្មវិធីផ្សងសំណាងប្រចាំថ្ងៃនេះ ទាំងអស់គ្នា ដោយគ្រាន់តែ តេទៅលេខ 8888 ឬផ្ញើសារ 10K ទៅកាន់ 8888 ហើយបន្ទាប់មក អ្នកនឹងទទួលបានលេខផ្សងសំណាងទាំង ៦ខ្ទង់៕