(ភ្នំពេញ)៖ ក្រោយពេលរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីប្រកាស ក្នុងការបិទគ្រឹះស្ថាន សិក្សាទូទាំងប្រទេស ដើម្បីទប់ស្កាត់ក្នុងការរីករាលដាលនៃវីរុសកូវីដ១៩ ការសិក្សារៀនសូត្រត្រូវបានអនុវត្តតាមប្រព័ន្ធអនឡាញ ឬតាមការសិក្សាពីចម្ងាយ។ សាលា ហ៊ែរ៉ុដស៍ អន្តរជាតិ ស្ថិតក្នុងចំណោមគ្រឹះស្ថានសិក្សាដែលឈានមុខគេនៅកម្ពុជា ដែលបានត្រៀមខ្លួន រួចជាស្រេច ក្នុងការផ្តល់នូវការអប់រំប្រកបដោយគុណភាពតាមរយៈប្រព័ន្ធអេឡិចត្រូនិកដល់សិស្សានុសិស្ស គ្រប់រូប។

ដោយជឿជាក់ថាផលប៉ះពាល់នៃវីរុសកូវីដ១៩ នឹងធ្វើឱ្យមានការអូសបន្លាយពេលនៃការសិក្សាពីចម្ងាយ សាលា ហ៊ែរ៉ុដស៍ អន្តរជាតិ បានចងក្រងនូវប្រព័ន្ធកម្មវិធីសិក្សាអេឡិចត្រូនិករបស់ខ្លួន ដើម្បីបង្កលក្ខណៈងាយស្រួលបំផុត ក្នុងការបន្តផ្តល់នូវការអប់រំដល់សិស្សានុសិស្ស។

នាយិកាសាលា ហ៊ែរ៉ុដស៍ អន្តរជាតិ លោកស្រី Phillips Barson មានប្រសាសថា “ហ៊ែរ៉ុដស៍មានមោទនភាពខ្ពស់បំផុត ដែលបានក្លាយជាគ្រឹះស្ថានសិក្សាឈានមុខគេ ក្នុងការអភិវឌ្ឍប្រព័ន្ធសិក្សាអេឡិចត្រូនិកផ្ទាល់ខ្លួន ដើម្បីឆ្លើយតបនឹងការអប់រំក្នុងបរិបទកូវីដ១៩នេះ។”

ប្រព័ន្ធសិក្សាអេឡិចត្រូនិកនេះ អាចឱ្យសិស្សានុសិស្សសិក្សាគ្រប់មុខវិជ្ជាដូចនៅសាលាដែរ។ គ្រូបង្រៀននៅសាលា ហ៊ែរ៉ុដស៍ អន្តរជាតិ មានគុណវឌ្ឍិខ្ពស់ក្នុងការប្រើប្រាស់កម្មវិធីដ៏ទំនើបនេះ ប្រកបដោយភាពស្ទាត់ជំនាញក្នុងការផ្តល់ចំណេះដឹងដល់សិស្សានុសិស្ស។ មាតាបិតា ឬអាណាព្យាបាលក៏អាចតាមដានការសិក្សា រៀនសូត្រ កិច្ចការផ្ទះ ជួយបង្រៀនបុត្រធីតាបន្ថែម តាមរយៈប្រព័ន្ធអប់រំអេឡិចត្រូនិកនេះផងដែរ។

សាលា ហ៊ែរ៉ុដស៍ អន្តរជាតិ ជាសាលារៀនអន្តរជាតិឈានមុខគេមួយ ដែលប្រើប្រាស់កម្មវិធីសិក្សាអន្តរជាតិដូចជាកម្មវិធី IEYC (International Early Years Curriculum) កម្មវិធី IPC (International Primary Curriculum) កម្មវិធី IGCSE (International General Certificate of Secondary Education) និងកម្មវិធីចំណេះដឹងទូទៅខ្មែរប្រកបដោយគុណភាពខ្ពស់បំផុត និងមានបន្ថែមថ្នាក់ភាសាចិនផងដែរ។

សម្រាប់ព័ត៌មានបន្ថែម ឬព័ត៌មានចុះឈ្មោះចូលរៀន សូមទាក់ទងមកកាន់៖
023 936 999, 010 296 688 - សាខាអូឡាំពិក
023 974 999, 061 296 688 - សាខាបឹងកេងកង១ - កម្រិតមតេ្តយ្យ
023 973 999, 077 296 688 – សាខាបឹងកេងកង១ - កម្រិតបឋមសិក្សា
023 973 999, 077 296 688 – សាខាបឹងកេងកង១ - កម្រិតមធ្យមសិក្សា

គេហទំព័រ FACEBOOK Page: https://www.facebook.com/HarrodsInternationalAcademy/ (https://www.facebook.com/HarrodsInternationalAcademy/)
See our Video Graduation 2020: https://rb.gy/faamhl
Download the school App:
• IOS: https://apple.co/3fmDL26 (https://apple.co/3fmDL26)
• Android: https://bit.ly/39QMp7V (https://bit.ly/39QMp7V)
គេហទំព័រ: https://harrods.edu.kh/
Youtube: https://rb.gy/bh4cv6 (https://rb.gy/bh4cv6)៕