(ភ្នំពេញ)៖ GARMIN CAMBODIA នៅថ្ងៃទី២៨ ខែ សីហា ឆ្នាំ២០២០ នេះបានប្រកាសពីការពង្រីកបច្ចេកវិទ្យាសាកថ្មដោយពន្លឺព្រះអាទិត្យរបស់ខ្លួនទៅលើម៉ូដែលនាឡិកាឆ្លាតវៃបែបផ្សងព្រេងមានដូចជា Instinct, Fenix 6 ហើយនិង Fenix 6s តាម រយៈការបន្ថែមថាមពលថ្មជាមួយបច្ចេកវិទ្យាថ្មីនេះ អនុញ្ញាតឲ្យអ្នកប្រើប្រាស់ធ្វើអ្វីដែលពួកគេចូលចិត្តបានកាន់តែយូរ ហេីយបន្ថែមមុខងារថ្មីមួយចំនួនរួមមាន ការជិះស្គីលើទឹក ការជិះកង់ឡើងភ្នំ និងសកម្មភាពនៃការឡើងភ្នំជាដើម។

បន្ទាប់ពីទទួលបានភាពជោគជ័យពីបច្ចេកវិទ្យាសាកថ្មដោយពន្លឺព្រះអាទិត្យ លើនាឡិកាឆ្លាតវៃបែបផ្សងព្រេងដំបូងបង្អស់គឺម៉ូដែល Fenix 6X Pro Solar។

លោក Scoppen Lin នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Garmin ប្រចាំតំបន់អាស៊ីបានឱ្យដឹងថានាឡិកាឆ្លាតវៃ GPS របស់ Garmin ដែលសម្បូរមុខងារកីឡា គឺជាជម្រើសរបស់យុវវ័យ អ្នកចូលចិត្តលេងកីឡា និងអ្នកផ្សងព្រេង ដែលអាចជួយជម្រុញប្រាប់ពីចម្ងាយផ្លូវពួកគេក្នុងការដើរព្រៃ ឬការធ្វើដំណើរឆ្លងពីភ្នំមួយទៅភ្នំមួយ។

ម៉ូដែលនាឡិកាបែបផ្សងព្រេង Instinct, Fenix 6 ហើយនិង Fenix 6s ប្រើប្រាស់បច្ចេកវិទ្យាសាកថ្មដោយពន្លឺព្រះអាទិត្យធ្វើឲ្យអ្នកប្រើប្រាស់ថ្មបានកាន់តែយូរ ហើយផ្ដល់ជូនអ្នកប្រើប្រាស់នូវសមត្ថភាពក្នុងការតាមដានតម្រូវការរបស់ខ្លួនធៀបទៅនឹងថ្ងៃលិច និងរយៈចម្ងាយ។
បន្ថែមលើសមត្ថភាពសាកថ្មដោយពន្លឺព្រះអាទិត្យគឺពោពេញដោយមុខងារពិសេសៗ ទៅតាមការរចនាម៉ូតថ្មីសមស្របទៅជាមួយសកម្មភាពប្លែកៗ ដែលមានអ្វីគ្រប់យ៉ាងសម្រាប់អ្នកទាំងអស់គ្នាជាមួយសមាជិកថ្មីនៃត្រកូល Solar របស់ Garmin។

លោកក៏បានបន្ថែមទៀតថា អំឡុងឆ្នាំ២០១៩ Garmin បានឈានមុខគេបង្អស់ក្នុងបច្ចេកវិទ្យាសាកថ្មដោយថាមពលពន្លឺព្រះអាទិត្យ ហើយណែនាំឱ្យប្រើប្រាស់កញ្ចក់ Power Glass ជាមួយនាឡិកាកីទ្បាឆ្លាតវៃ GPS ដំបូងបង្អស់របស់ពិភពលោកគឺ fēnix 6X Pro Solar ។ សម្រាប់ឆ្នាំនេះ យើងបានពង្រីកបច្ចេកវិទ្យាសាកថ្មដោយថាមពលពន្លឺព្រះអាទិត្យជាមួយម៉ូដែល Garmin Instinct និងស៊េរី fēnix 6 យ៉ាងពេញលេញ ដើម្បីបំពេញតាមតម្រូវការរបស់អ្នកផ្សងព្រេងនិងអ្នកចូលចិត្តលេងកីឡា ជាមួយសកម្មភាពដែលពួកគេចូលចិត្តបានកាន់តែយូរ។

Power Glass ជាបន្ទះសាកថ្មប្រើថាមពលពន្លឺព្រះអាទិត្យហើយនៅពេលដែលវាត្រូវបានភ្ជាប់ជាមួយអេក្រង់ Memory-in-Pixel (MIP) វាអាចបង្ហាញភាពច្បាស់ល្អ និងពណ៌ពេញលេញទោះបីស្ថិតនៅក្រោមពន្លឺថ្ងៃខ្លាំងក៏ដោយ។ បច្ចេកវិទ្យាសាកថាមពលដោយពន្លឺព្រះអាទិត្យរបស់ Garmin នាំមកដោយអត្រាបំលែងថាមពលពន្លឺព្រះអាទិត្យមានគុណភាពខ្ពស់ជាងស្តង់ដារដទៃរហូតដល់ទៅ ៥ដងនៅក្នុងឧស្សាហកម្មនេះ ដែលធ្វើឱ្យ Garmin ក្លាយជាក្រុមហ៊ុនដំបូងគេនៅលើពិភពលោកដែលបើកដំណើរការនាទ្បិការឆ្លាតវៃ GPS ដើរដោយថាមពលពន្លឺព្រះអាទិត្យ។

បច្ចេកវិទ្យាបន្ទះស្រូបពន្លឺព្រះអាទិត្យ ដែលរៀបចំទ្បើងនៅក្នុងការរចនារបស់ Garmin អាចសាកថាមពលពន្លឺព្រះអាទិត្យដោយគ្មានការរំខាន សូម្បីតែនៅពេលដែលផ្នែកខ្លះនៃអេក្រង់ត្រូវបានគ្របដណ្តប់ដោយសម្លៀកបំពាក់ ឬប្រលាក់ដោយភក់ក្នុងកំទ្បុងពេលជិះកង់ភ្នំក៏ដោយ នាទ្បិការវៃឆ្លាតនេះអនុញ្ញាតឱ្យអ្នកប្រើប្រាស់រីករាយនឹងសកម្មភាពខាងក្រៅរបស់ពួកគេក្នុងរយៈពេលយូរ ដោយមិនមានការព្រួយបារម្ភពីសកម្មភាពរបស់ពួកគេដែលមិនត្រូវបានកត់ត្រានៅពេលថ្មអស់ថាមពល។

Garmin Instinct Solar អាចផ្តល់អាយុកាលថ្មគ្មានដែនកំណត់បើសិនមានពន្លឺព្រះអាទិត្យគ្រប់គ្រាន់ ហើយមានមុខងារ Saver Mode។

អតិថិជនអាចរកបាននៅឯហាង Garmin Showroom និងតំណាងចែកចាយដែលមានការអនុញ្ញាត។ Fenix 6S, Fenix 6 Solar Edition តម្លៃលក់ $1,049 ហើយសម្រាប់ Instinct Solar តម្លៃលក់ $440 និង Instinct Solar Tactical Edition តម្លៃ $490។
សម្រាប់ព័ត៌មានបន្ថែម https://www.facebook.com/GarminCambodiaOfficial