(កំពង់ចាម)៖ ថ្មីៗនេះ Foodpanda បានបើកសាខាថ្មីលើសេវាដឹកជញ្ជូនរបស់ខ្លួន នៅខេត្តកំពង់ចាម ខណៈមានការចាប់អារម្មណ៍ខ្លាំងពីមហាជន និងមួយវិញទៀត ដើម្បីបម្រើសេវាដឹកជញ្ជូននៅតាមបណ្ដាលខេត្ត ឲ្យងាយស្រួយជូនអតិថិជនផងដែរ។

ប្រជាជនកម្ពុជា ជាពិសេសអ្នករស់នៅក្នុងរាជធានីភ្នំពេញ ប្រាកដជាបានស្គាល់ Foodpanda តាមរយៈការកុម៉្មង់ម្ហូបអាហារ ភេសជ្ជៈ និងទំនិញផ្សេងៗរួចមកហើយ តែចំណែកអ្នកកំពង់ចា មឥលូវនេះក៏មានសេវានេះ ប្រើប្រាស់ដូចគ្នាដែល ព្រោះថា Foodpanda បានធើ្វការពង្រីកសាខារបស់ខ្លួនមកដល់ខេត្ដកំពង់ចាមចាប់តាំងពីថ្ងៃ ២៥ ខែសីហា ឆ្នាំ២០២០។

ដូចដែលបានដឹងហើយថា foodpanda មានសេវាកម្មដឹកជញ្ចូនដែលមានភាពងាយស្រួល រហ័ស និងឥតគិតថៃ្ល ម្យ៉ាងទៀតអតិថិជនក៏អាច ប្រើសេវាកម្មកុម៉្មង់ ហើយទៅយកម្ហូបខ្លួនឯង (Pick-up) ដោយមិនចាំបាច់ចាំយូរ ជាពិសេសមានប្រូម៉ូសិន ច្រើនៗទៀត។

សម្រាប់អតិថិជនដែលចង់ទិញ គឺមិនចាំបាច់ចំណាយពេលយូរ អ្នកអាចកុម្ម៉ង់អាហារជាច្រើននៅកំពង់ចាមឥលូវនេះ ដើម្បីទទួលបានសេវាកម្មរហ័សទាន់ចិត្ត និងឥតគិតថ្លៃ ជាមួយហាងដ៏សំបូរបែបរួមមាន The Pizza Company, Mab Baymorn Restaurant, Sushi BBQ & Soup, Kimmo Korean 7 Levels Spicy Noodle, នំបុ័ងតួរគី មាត់ទន្លេ, Coffee Today, Amazon Café និងអាហារដ្ឋានជាច្រើនទៀត។

ចំពោះ Foodpanda ជាក្រុមហ៊ុនអន្តរជាតិ ដែលផ្តល់សេវាកម្មដឹកជញ្ជូនម្ហូបអាហារ មានសញ្ញារូបខា្លឃ្មុំផេនដាពណ៌ផ្កាឈូក នឹងមានមូលដ្ឋានគ្រឹះនៅប្រទេសអាល្លឺម៉ង់ដែល កំពុងទទួលបានការចាប់អារម្មណខ្លាំងនៅបណ្តាប្រទេសមួយចំនួន ពិសេសនៅតំបន់អាស៊ីយើងនេះតែម្តង។ នាចុងឆ្នាំ២០១៩ foodpanda បានពង្រើកខ្លួនមក ប្រទេសកម្ពុជា រួមមាន នៅ ទីក្រុងភ្នំពេញ ខេត្តសៀមរាប និង ខេត្តបាត់ដំបងរួចមក ហើយពេលនេះអ្នក កំពង់ ចាមគ្រាន់តែ ដោនឡូត អេប foodpanda តាមរយៈលីងនេះ http://onelink.to/fpkh ដើម្បី ទទួលបានអាហារឆ្ងាញ់ ជាមួយ ប្រូម៉ូសិនជាច្រើន ជាពិសេសដឹកជញ្ចូនដោយឥតគិតថ្លៃទៀតថែមទៀតផង៕

\