(ក្រុងឡុងដ៍)៖ កីឡាកររបស់ក្លិបបាល់ទាត់តោខៀវ Chelsea មួយចំនួនមិនបានវិលត្រឡប់ទៅហ្វឹកហាត់ មុនបេីករដូវកាលបាននោះទេ បន្ទាប់ពីការធ្វើតេស្តវិជ្ជមាន នៃវីរុសឆ្លង COVID-19។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយនាយប់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០។

សេចក្តីរាយការណ៍នេះ មិនបានបង្ហាញឈ្មោះកីឡាករនោះទេ។

ក្រុមកីឡាករ ដែលមានភាពវិជ្ជមាននៃវីរ៉ុសនោះ ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកពីគេរយៈពេល១០ថ្ងៃ ដេីម្បីព្យាបាល មុនពេលវិលត្រឡប់ទៅចូលរួមហ្វឹកហាត់មិត្តរួមក្រុមវិញ។

គួររំលឹកថា ក្លិបបាល់ទាត់ Sheffield United, Brighton & Hove Albion និងក្លិប West Ham United គឺសុទ្ធតែស្ថិតក្នុងចំណោមក្លិបដែលលេងនៅក្នុងក្របខណ្ឌ Premier League ដែលបានរាយការណ៍ថា មានករណីឆ្លងវីរ៉ុស COVID-19 នៅក្នុងក្រុមរបស់ខ្លួន នារយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ៕