(ភ្នំពេញ)៖ បូរីឌឹផ្លរ៉ា បានបើកលក់វីឡាភ្លោះ A និងវីឡាភ្លោះ B នៃគម្រោង The Sentosa បន្ថែមទៀត ដែលស្ថិតនៅគម្រោងទី៣ របស់បុរីឌឹផ្លរ៉ា ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៦ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ ជាមួយនឹងការបញ្ចុះតំលៃរហូតដល់ ១០ភាគរយ ក្នុងរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០។

កម្មវិធីបើកលក់ វីឡាភ្លោះ A វីឡាភ្លោះ B នៃគម្រោង The sentoza បានធ្វើឡើង នៅថ្ងៃទី២៧ ខែសីហានេះ នៅការិយាល័យលក់ ក្នុងគម្រោងបុរីឌឹផ្លរ៉ា នៃទីតាំងខាងលើ។

បូរីដឹផ្លរ៉ា បានបន្ថែមគម្រោងឌឹសេនតូសា ដែលមានផ្ទះវីឡាភ្លោះ ចំនួនពីរប្រភេទ គឺប្រភេទ វីឡាភ្លោះ A វីឡាភ្លោះ B នៅក្នុងគម្រោងទី៣ របស់បុរីឌឹផ្លរ៉ាផ្លូវជាតិលេខ៦ ដើម្បីផ្តល់ជូនជម្រើសដ៏សម្បូរបែប និងល្អឥតខ្ចោះ ជូនដល់អតិថិជនទាំងអស់ បន្ទាប់ពីវីឡាប្រភេទថ្មីទាំងនេះ ទទួលបានការគាំទ្រយ៉ាងច្រើនពីអតិថិជន។

លោក សាំង សុភក្ត្រ័រ៉ាឌី ប្រធានផ្នែកលក់នៃគម្រោងឌឹផ្លរ៉ា បានឲ្យដឹងថា គម្រោងសេនតូសា ផ្តោតសំខាន់ទៅលើធម្មជាតិ បរិយាកាស និងខ្យល់បរិសុទ្ធ ហើយលក្ខណៈពិសេសនៃគម្រោងនេះ គឺមានសួនច្បារដ៏ធំមួយនៅចំកណ្ដាល សម្រាប់ឲ្យអតិថិជន ដែលរស់នៅអាចដើរហាត់ប្រាណ ស្រូបយកខ្យល់អាកាសបរិសុទ្ធ និងអាចរីករាយ ជាមួយ ក្រុមគ្រួសារនាពេលរសៀលផងដែរ។

សេនតូសា ស្ថិតនៅក្នុងគម្រោងទី៣ របស់ឌឹផ្លរ៉ា នៅលើបណ្ដោយផ្លូវជាតិលេខ៦ ក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ មានចម្ងាយ១៥ គីឡូម៉ែត្រ ពីស្ពានជ្រោយចង្វាតែប៉ុណ្ណោះ ជាតំបន់ដែលមានសក្តានុពលខ្ពស់ ផ្នែកពាណិជ្ជកម្ម ជាពិសេសសម្រាប់អ្នកដែលចង់វិនិយោគ ក្នុងវិស័យអចលនទ្រព្យ និងការរស់នៅ។

ការរចនាម៉ូត របស់ឌឹសេនតូសា គឺជាម៉ូដទាន់សម័យ ដែលរចនាឡើងបង្ហាញពីសក្តានុពល កិត្យានុភាព និងថាមពលសម្រាប់អ្នករស់នៅ ដោយខាងមុខផ្ទះត្រូវបានបំពាក់សម្ភារ សម្រាប់ឱ្យម្ចាស់ផ្ទះ មានភាពងាយស្រួលក្នុងការរស់នៅ។

បើតាមការបញ្ជាក់របស់លោក សាំង សុភក្ត្ររ៉ាឌី វីឡាភ្លោះប្រភេទ A និងវីឡាភ្លោះ ប្រភេទ B នៃគម្រោង The Sentosa នេះ មាន ៤បន្ទប់គេង និង ៥បន្ទប់ទឹក រួមនឹងបន្ទប់ទទួលភ្ញៀវចំនួន១ ដូចគ្នា ប៉ុន្តែខុសត្រង់ វីឡាភ្លោះ ប្រភេទ A មានទំហំធំទូលាយ និងខ្ពស់ជាង វីឡាភ្លោះប្រភេទB។ ប្រភេទA មានទំហំផ្ទះ ៦គុណ ១២ម៉ែត្រ នៅសល់ដីខាងមុខផ្ទះ ៧ម៉ែត្រ ខាងក្រោយផ្ទះ ២ម៉ែត្រ និងចំហៀង៣ម៉ែត្រ មានតម្លៃជាង ១៩ម៉ឺនដុល្លារ និងប្រភេទB ផ្ទះមានទំហំ ៧គុណ ១១ម៉ែត្រ នៅសល់ដីខាងមុខផ្ទះ ៨ម៉ែត្រ ខាងក្រោយផ្ទះ ២ម៉ែត្រ និងចំហៀងផ្ទះ ២ម៉ែត្រ មានតម្លៃជាង ១៦ម៉ឺនដុល្លារ។

ប្រធានផ្នែកលក់ នៃគម្រោងបុរីឌឹផ្លរ៉ា បានបន្ថែមថា ក្នុងរយៈពេល៤ថ្ងៃ នៃការបើកលក់គម្រោងថ្មី ឌឹសេនតូហ្សា ជាផ្លូវការនេះ (ចាប់ពីថ្ងៃទី២៧ ដល់៣០ ខែសីហា) អតិថិជននឹងទទួលបាន នូវការបញ្ចុះតម្លៃយ៉ាងពិសេស ក្នុងនោះសម្រាប់អតិថិជន ដែលអញ្ជើញមកទស្សនា និងបានទិញវីឡា ភ្លោះប្រភេទ A ឬប្រភេទB នៃគម្រោងសេនតូសានេះ នឹងទទួលបានការលក់បញ្ចុះតម្លៃរហូតដល់ ១០ភាគរយភ្លាមៗ។

ពិសេសជាងនេះទៀត នៅពេលកក់លុយ នឹងទទួលបានរង្វាន់ ipad 11 pro មួយគ្រឿងភ្លាមៗ នឹងមានឱកាស ចាប់ឆ្នោតផ្សងសំណាង ឈ្នះរង្វាន់ ពិសេសៗ ជាច្រើនទៀត ដូចជាខ្សែកមាស ខ្សែកពេជ្រ ទូរសព្ទដៃ ស៊េរីទំនើបចុងក្រោយ ដំណើរកម្សាន្តទៅកាន់ប្រទេសសឹង្ហបូរី និងរង្វាន់ធំ រថយន្តទំនើប Masda2 ឆ្នាំ២០២០ មួយគ្រឿង។

ក្នុងរយៈពេល ៥ឆ្នាំមកនេះ ឌឹផ្លរ៉ា មានផ្ទះចំនួន ៦ប្រភេទ និង៨ម៉ូតផ្ទះ ហើយគម្រោងឌឹសេនតូហ្សា គឺជាម៉ូតទី៨ និងចុងក្រោយនៃឆ្នាំ២០២១៕