(ភ្នំពេញ)៖ រង្វាន់៥លានរៀលពីភេសជ្ជៈប៉ូវកម្លាំង វើក WURKZ ជួយធ្វើឲ្យសុបិនរបស់គ្រួសារអ្នកប៉ះកង់ម៉ូតូនៅស្រុកក្រឡាញ់ ខេត្តសៀមរាប ក្លាយជាការពិត។

ក្តីស្រមៃរបស់ស្វាមីលោកស្រី ភាក់ ជុន ដែលប្រកបរបរជាអ្នកប៉ះកង់ម៉ូតូ គឺចង់មានលទ្ធភាពទិញអីវ៉ាន់បន្ថែមក្នុងហាងជាយូរមកហើយ ប៉ុន្តែមិនដឹងរកថវិកាពីណាបន្ថែមបាន។

ប៉ុន្តែថ្ងៃមួយ លោកស្រី ភាក់ ជុន ម្តាយកូនស្រីអាយុ៥ខែរូបនេះបានទិញវើក WURKZ ជូនស្វាមីគាត់ពិសា ពេលឃើញលោកអស់កម្លាំងពេក ព្រមទាំងទាមទារគាស់ដោយខ្លួនឯងទៀតផង ដើម្បីផ្សងសំណាង។ ដល់ពេលគាស់ភ្លាម អភិនិហារកើតឡើងភ្លែត ដោយលេចចេញ៥លានរៀលពីក្រវិលកំប៉ុង ដែលនាំឲ្យលោកស្រី និងក្រុមគ្រួសាររំភើបជាពន់ពេក។

លោកស្រីបញ្ជាក់ថា៖ «ទឹកប្រាក់ប៉ុណ្ណេះ គឺល្មមគ្រប់គ្រាន់សម្រាប់ទិញអីវ៉ាន់មកដាក់នៅតូបជួសជុលម៉ូតូរបស់ប្តីខ្ញុំហើយ។ កន្លងមកមានម៉ូយមករកធ្វើនេះធ្វើនោះច្រើនដែរ ប៉ុន្តែមិនសូវកាក់កប ព្រោះគ្មានរបស់ដាក់ឱ្យគេ ដោយសារតែបញ្ហាអត់ដើមទុន។ ម៉ូយមួយចំនួនបានទៅរកគេផ្សេងអស់។ ឥឡូវអស់ទុក្ខហើយ អ្នកណាមករកអ្វីក៏មានដែរ ដោយសារទុន៥លានពីវើក WURKZ»

លោកស្រី ជុន ជាអ្នកមានសំណាងម្នាក់ ក្នុងចំណោមអ្នកមានសំណាង៥៣នាក់ទៀត ដែលត្រូវរង្វាន់៥លាន់រៀលពីភេសជ្ជៈប៉ូវកម្លាំងវើក WURKZ ត្រឹមរយៈពេល១សប្តាហ៍ ថ្ងៃឈប់សម្រាកជំនួសចូលឆ្នាំខ្មែរនេះ។ នេះមិនទាន់រាប់បញ្ចូលរង្វាន់តូចធំផ្សេងៗទៀតនៅឡើយទេ។

គាស់ភេសជ្ជៈប៉ូវកម្លាំងវើក WURKZ កុំភ្លេចពិនិត្យមើលក្រវិលកំប៉ុង ដើម្បីមានឱកាសឈ្នះទឹកប្រាក់សុទ្ធ៥០លានរៀល ៥លានរៀល ១លានរៀល ១ម៉ឺនរៀល ៥ ពាន់រៀល និង វើក WURKZ រាប់រយកំប៉ុងទៀត៕