(ចិន)៖ ក្រុមហ៊ុន Alibaba ត្រូវបានគេរាយការណ៍មកថា បានពិភាក្សាជាមួយក្រុមហ៊ុនដឹកជញ្ជូន YTO Express Group ដើម្បីទិញភាគហ៊ុនបន្ថែមទៀត ខណៈដែលបច្ចុប្បន្ន Alibaba កាន់កាប់ភាគហ៊ុនរបស់ YTO Express ចំនួន ១០ភាគរយ។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters បានឲ្យដឹងថា ក្រុមហ៊ុន Alibaba បានជួបពិភាក្សាជាមួយស្ថាបនិក ក្រុមហ៊ុន YTO Express ដើម្បីទិញភាគហ៊ុនបន្ថែមទៀត ដែលតាមប្រភពជិតស្និទ្ធបានអះអាងថា Alibaba ចង់បានភាគហ៊ុនសរុប ៣០ភាគរយ។

បច្ចុប្បន្នក្រុមហ៊ុន YTO Express មានតម្លៃទីផ្សារប្រមាណជា ៩ពាន់លានដុល្លារអាមេរិក ហើយបើ Alibaba មានភាគហ៊ុន ៣០ភាគរយនោះ មានន័យថា Alibaba ទទួលបាន ២.១ភាគរយ។

YTO Express ត្រូវបានគេដឹងថា ជាកម្មសិទ្ធិរបស់ Yu Huijiao និង Zhang Xiaojuan ដែលមានភាគហ៊ុនសរុបរួមគ្នាចំនួន ៥៣ភាគរយ ហើយបើ Alibaba ទិញថែមមែននោះ នោះ Alibaba នឹងក្លាយជាម្ចាស់ភាគហ៊ុនធំជាងគេ។

គួរបញ្ជាក់ផងដែរថា Alibaba ជាក្រុមហ៊ុនយក្សមួយរបស់់ចិន ដែលចំណាយលុយរាប់សិបលានដុល្លារក្នុងមួយឆ្នាំៗ ដើម្បីទិញកូនក្រុមហ៊ុនតូចៗ និងទិញភាគហ៊ុនក្រុមហ៊ុនធំៗ ៕