(ភ្នំពេញ)៖ ក្រុមហ៊ុនអ៊ិនធើណេសិនណេល អ៊ីហ្ស៊ី រាជ ( International Easy Reach Co.,Ltd ) នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០នេះ បានប្រកាសថា ក្រុមហ៊ុនកំពុងជ្រើសរើសសិស្ស និស្សិតជាច្រើនរូប ដើម្បីទៅសិក្សានៅប្រទេសជប៉ុន ជាមួយនឹងលក្ខខណ្ឌងាយៗជាទីបំផុត។

ក្រុមហ៊ុនបាន សហការជាមួយនឹងសាលា ចូតូ (JOTO Japanese School) ដែលមានទីតាំងនៅទីក្រុងតូក្យូប្រទេសជប៉ុន ដើម្បីទទួលសិស្ស និស្សិតកម្ពុជាទៅសិក្សា ជាមួយនឹងការបង់ថ្លៃសាលាដ៏មានតម្លៃសមរម្យ។ លើសពីនេះទៅទៀត សាលាថែមទាំងជួយរកការងារឲ្យធ្វើទៀតផង សម្រាប់សិស្សនិស្សិត ដែលមានបំណងចង់រកការងារក្រៅម៉ោងធ្វើ ដើម្បីបង្កើនសមត្ថភាពភាសាជប៉ុន និងរកប្រាក់ចំនូលក្រៅពីម៉ោងសិក្សា។

ដើម្បីផ្តល់ព័ត៌មានលម្អិតដល់សិស្ស និស្សិតឲ្យកាន់តែច្បាស់លាស់ និងជាក់លាក់ ក្រុមហ៊ុនបានសហការជាមួយសាលា ដើម្បីរៀបចំសិក្ខាសាលាស្តីពី ការសិក្សា ការរស់នៅ និងការធ្វើការងារក្រៅម៉ោងនៅប្រទេសជប៉ុន។

គួរបញ្ជាក់ផងដែរថា សិក្ខាសាលានេះ នឹងរៀបចំឡើងដោយក្រុមហ៊ុនអ៊ិនធើណេសិនណេល អ៊ីហ្ស៊ី រាជ ដែលបើកឲ្យចូលរួមដោយសេរី និងឥតគិតថ្លៃ ។ មិនតែប៉ុណ្ណោះអ្នកដែលចូលរួមអាចមកជាមួយសមាជិកគ្រួសារក៏បានដែរ។ សិក្ខាសាលានឹងធ្វើឡើងនៅថ្ងៃពុធ ទី១១ ខែកញ្ញា ឆ្នាំ២០២០ ចាប់ពីម៉ោង ១:០០ រសៀលតទៅ។ សិក្ខាសាលាធ្វើការឡើង ដោយប្រើប្រាស់ ភាសាអង់គ្លេសក្នុងការទំនាក់ទំនង។

ព័ត៌មានលម្អិតសូមទំនាក់ទំនង៖ លេខទូរស័ព្ទ៖ 023 900 228/ 096 634 7908/ 097 886 9144, Email: [email protected]
, Facebook page: International Easy Reach, អគារ១៤៦ ផ្លូវ១១០ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ៕