(ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា FFC បានបញ្ចេញបញ្ជីឈ្មោះកីឡាករចំនួន ៣២នាក់ដែលត្រូវបានកោះហៅមកធ្វើតេស្តក្នុងដំណាក់កាលទី២ ត្រៀមលេងពានជើងឯកអាស៊ី AFC U19 Championship 2020 នៅប្រទេសអ៊ូសបេគីស្ថាន។

នេះជាការធ្វើតេស្តសមត្ថភាពជាលើកទី២ បន្ទាប់ពីវគ្គទី១ ត្រូវបានធ្វើឡើងកាលពីខែកក្កដា ឆ្នាំ២០២០ មានកីឡាកររហូតដល់ទៅ ៣៨នាក់ដែលត្រូវជ្រើសរើសមកពីក្លិបនានា ដើម្បីបន្តចម្រាញ់រកជើងខ្លាំង មុនឈានដល់ការប្រកួតវគ្គសន្សំពិន្ទុប្រចាំពូល A ដែលកម្ពុជាត្រូវប្រជែងទល់នឹង U19 ឥណ្ឌូនេស៊ី U19 អ៉ីរ៉ង់ និងម្ចាស់ផ្ទះ U19 អ៊ូសបេគីស្ថាន។

ការប្រកួតដែលមានរយៈពេល ១៥ថ្ងៃពី ១៦ប្រទេសចូលរួមផងនោះនឹងចាប់ផ្តើមជាផ្លូវការចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ នៅប្រទេសអ៊ូសបេគីស្ថានតែមួយគត់៕